តើអ្នកចង់មានស្នេហាដែរទេ? តើអ្នកចង់បានបុរសដែលល្អបំផុតដែរទេ? តើអ្នកគិតថា អ្នកអាចមានគូស្នេហ៍នឹងគេដែរទេ?
ប្រសិនបើអ្នកជាមនុស្សល្អ ប្រាកដជាមានមនុស្សម្នាក់នៅចាំអ្នក អ្នកប្រាកដជាជួបស្នេហាពិត។ គេតែងតែនិយាយថា មនុស្សម្នាក់ៗសុទ្ធតែមានគូរ។
ដើម្បីរកឃើញស្នេហាពិតបាន ដំបូងអ្នកត្រូវលុបបំបាត់ស្នេហាអតីតកាលចេញ។ កសាងអនាគតដ៏ល្អសម្រាប់ខ្លួនឯង។ អ្នកក៏គួរតែយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញអ្នក។
សម្លឹងមើលអ្នកណាម្នាក់ ប្រសិនបើមានសញ្ញាណាមួយពីអ្នករាល់គ្នានៅក្បែរខ្លួនអ្នក។ ជួនកាល ស្នេហាពិតឋិតនៅចំពោះមុខយើង ប៉ុន្តែយើងមិនបានមើលឃើញ។
ដូច្នេះ ប្រសិនបើអ្នកត្រូវការស្នេហា និងចង់ស្រឡាញ់អ្នកណាម្នាក់ដែលយល់ពីចិត្តអ្នក ហើយឆក់យកបេះដូងរបស់អ្នក ខាងក្រោមនេះជារឿងរ៉ាវមួយចំនួនដែលអ្នកគួរចាំទុកក្នុងចិត្ត។
អនុវត្ត ៦ ជំហ៊ានដើម្បីរកឃើញស្នេហ៍ពិត៖
បំភ្លេចរឿងអតីតកាល
ប្រសិនបើអ្នកចង់បន្តអនាគតទៅមុខទៀត សំខាន់ត្រូវបំភ្លេចអតីតកាល។ អតីតកាលនឹងតែងតែបង្កការឈឺចាប់ដល់អ្នក ដូច្នេះយល់ល្អ អ្នកត្រូវសម្លឹងមើលទៅខាងមុខ ហើយបំភ្លេចអតីតកាល។ ហើយក៏មិនត្រូវយំដែរ ព្រោះវានឹងមិនអាចជួយអ្វីដល់អ្នកបានឡើយ។
កុំធ្វើអ្វីលឿនរហ័សពេក
កុំធ្វើអ្វីឆាប់រហ័សពេក ស្នេហានឹងមកដល់ចំពោះមុខអ្នក។ ប្រសិនបើអ្នកចង់បានស្នេហា អ្នកត្រូវរង់ចាំ ឲ្យវាមកដល់អ្នក។ ការធ្វើអ្វីៗលឿនពេក វានឹងមិនត្រឹមតែធ្វើឲ្យមនុស្សដែលអ្នកស្រឡាញ់ចាកឆ្ងាយពីអ្នកប៉ុណ្ណោះទេ តែវាក៏ធ្វើឲ្យអ្នកខូចចិត្តផងដែរ។
ភាសាកាយវិការ
ប្រសិនបើអ្នកសម្លឹងមើលមនុស្សម្នាក់ដែលគេចាប់អារម្មណ៍នឹងអ្នក គួរសង្កេតមើលភាសាកាយវិការបស់មនុស្សនោះ។ ប្រសិនបើគាត់ ឬនាងបង្ហាញពីសញ្ញាមិនចាប់អារម្មណ៍នឹងអ្នក កុំបន្តជំហ៊ានទៅមុខទៀត។ វានឹងក្លាយជាភាពអៀនខ្មាស់មួយសម្រាប់អ្នក។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះរាល់សកម្មភាពដែលអ្នកធ្វើ។
ត្រូវតែជាខ្លួនអ្នក
អ្នកត្រូវតែជាខ្លួនអ្នក នៅពេលលង់ស្រឡាញ់អ្នកណាម្នាក់។ មានតែនៅពេលអ្នកជាខ្លួនរបស់អ្នកទេ ទើបអាចឲ្យអ្នកបញ្ចេញនូវអារម្មណ៍វិជ្ជមានបាន។ ដោយអ្នកជាខ្លួនរបស់អ្នក អ្នកក៏នឹងប្រាប់ដល់គ្រប់គ្នាថា អ្នកជាមនុស្សបរិសុទ្ធ ហើយមិនវៀចវេរ។
ចេញទៅស្វែងរកស្នេហ៍ពិតនៅខាងក្រៅ
ប្រសិនបើអ្នកជាប្រភេទមនុស្សដែលមិនជឿថា ស្នេហាពិតនឹងមកដល់ សូមកុំស្ទាក់ស្ទ័រនឹងចេញទៅខាងក្រៅស្វែងរកស្នេហ៍ពិតឲ្យឃើញ។ មានមនុស្សច្រើនណាស់រកឃើញស្នេហាពិតនៅឆ្លងប្រទេស ហើយនេះជាអ្វីមួយដែលអ្នកគួរគិត៕
___________________________________________________________________
ដោយ៖ ដារ៉ា
ប្រភព៖ boldsky
ConversionConversion EmoticonEmoticon