សកម្មភាពរួមភេទបានប៉ះពាល់ដល់ទាំងអារម្មណ៍ និងខ្លួនប្រាណ ហើយជួនកាល យើងគ្មានអារម្មណ៍នឹងវាផងដែរ។
ប្រភព៖ soha
ក្តីសុខនឹងឈានដល់ចំណុចកំពូល នៅពេលស្នេហានាំយកអត្ថប្រយោជន៍សំខាន់ចំពោះសុខភាព និងសុភមង្គលក្នុងជីវិត។
ដោយសារការសម្តែងអារម្មណ៍ចេញរបស់មនុស្សមានហេតុផលផ្សេងៗគ្នាច្រើន មានមនុស្សមួយចំនព្យាយាមបង្ខាំងអារម្មណ៍ ចំណង់តណ្ហា ប៉ុន្តែក៏មានមនុស្សលើកតម្កើងការបង្កាត់ភ្លើងស្នេហ៍ដែរ។
នៅពេលគ្មានបទពិសោធន៍នឹងរឿងលើគ្រែ មិនស្វែងរកក្តីសុខ ហើយពេលខ្លះមានការរារាំង បង្ខាំង នោះវាធ្វើឲ្យរាងកាយប្រឈមមុខនឹងបញ្ហាដូចជា៖
គេងមិនលក់
រាល់យប់អ្នកតែងតែគេងមិនលក់។ សកម្មភាពរួមភេទជួយឲ្យរាងកាយផលិតអរម៉ូនអុកស៊ីតូស៊ីន អ័រម៉ូនដែលអាចជួយឲ្យអ្នកគេងយប់លក់ស្រួលស្កប់ស្កល់។
ធុញថប់អារម្មណ៍ និងមានភាពតានតឹង
ប្រសិនបើមានបំរែបំរួលអារម្មណ៍ កាយវិការ អត្តចរិក ជាពិសេសនៅកន្លែងធ្វើការ អាចជាសញ្ញាបញ្ជាក់ថា ខ្លួនប្រាណត្រូវការការរួមភេទ។ ប៉ុន្តែការមិនបានរួមភេទមិនមែនតែងតែធ្វើឲ្យមានភាពតានតឹងទាំងអស់នោះទេ។
ទោះបីជាយ៉ាងណា ប្រសិនបើខានបានរួមភេទអស់ជាច្រើនសប្តាហ៍ ជាច្រើនខែ ជួនកាលងាយធ្វើឲ្យអ្នកក្រៀមក្រំ ឆាប់ខឹង ទុទិដ្ឋិនិយម…។ ការរួមភេទអាចជួយពង្រឹងសីលធម៌ និងតម្រូវការរបស់រាងកាយ។
មានអារម្មណ៍រវើរវាយនឹងការរួមភេទ
វាអាស្រ័យលើតិច ឬច្រើន ពេលខ្លះអារម្មណ៍រវើរវាយនឹងរឿងស្នេហា តែងតែកើតឡើងនៅពេលយប់ ឬនៅពេលមានសម្រើប។
ស្បែកស្រអាប់
វាហាក់បីដូចជាមិនសមហេតុផល ដែលការរួមភេទអាចជួយពង្រឹងដល់ស្បែក ប៉ុន្តែវាជាការពិត។ ការរួមភេទបានទៀងទាត់អាចជួយពង្រីករន្ធរោម កម្ចាត់ជាតិពុលបានឆាប់រហ័ស ហើយក៏ជួយពង្រឹងដល់ចរាចរណ៍ឈាមផងដែរ។
ប្រសិនបើថ្ងៃណាមួយ អ្នកឃើញថាផ្ទៃស្បែករបស់អ្នកស្រអាប់ គ្រើម បានន័យថា ជាពេលដែលអ្នកត្រូវការភាពរ៉ូមែនទិច។
ការទំនាក់ទំនង និងការចូលរួមក្នុងសង្គមបានតិច
ដោយគ្មានសកម្មភាពផ្លូវភេទ ធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លាតឆ្ងាយពីសង្គម។ កាត់បន្ថយការផលិតអ័រម៉ូនអង់ដូភីន អរម៉ូនដែលជួយផ្តល់ក្តីសុខឲ្យជីវិតស្នេហារបស់អ្នក។
នៅពេលអ្នកមិនខ្វល់ ឬមិនចូលចិត្តទំនាក់ទំនងជាមួយនឹងអ្នកដទៃ ជាសញ្ញាបង្ហាញថា ថ្មីៗនេះ អ្នកជួបនឹងបញ្ហាផ្លូវភេទ។
គ្មានក្តីសុខខាងផ្លូវកាយ
កង្វះការផលិតអ័រម៉ូនភេទធ្វើឲ្យអន់ថយអរម៉ូនសេរ៉ូតូនីន អង់ដូភីន។ នេះជាអ័រម៉ូនក្តីសុខ និងត្រូវបានគេទទួលស្គាល់ថា ជាឱសថធម្មជាតិបំបាត់ការឈឺចាប់។
ខ្វះទំនុកចិត្តលើខ្លួនឯង
អារម្មណ៍ខ្វះទំនុកចិត្តលើខ្លួនឯងកើតឡើងចំពោះមនុស្សដែលមិនបានរួមភេទអស់រយៈពេលយូរ។ សកម្មភាពរួមភេទអាចជួយពង្រឹងជំនឿ ទំនុកចិត្តលើខ្លួនឯង និងចំណង់តណ្ហាផ្លូវភេទ។
មានអារម្មណ៍ឯការ
ភាពឯការនឹងកើតមានឡើងនៅពេលគ្មានជីវិតផ្លូវភេទ។ ក្រោយពេលបាត់បង់អារម្មណ៍ផ្លូវភេទអស់រយៈពេលយូរ ភាពឯការនឹងកើតឡើងក្នុងចិត្ត និងអាចមានគំនិតចង់ជួប ចង់ឃើញនាងបង្កាត់ភ្លើងស្នេហ៍ម្តងទៀត៕
_______________________________________________________________________
ដោយ៖ ដារ៉ាប្រភព៖ soha
ConversionConversion EmoticonEmoticon