DOUBLE CLICK ON CODE TO



បុរសបែកស្លុយម្នាក់ នៅមិននៅ ទៅបង្ហាញប្រដាប់ភេទឲ្យគេមើល មានអីស្រីៗ ព្រួតគ្នាវ៉ៃទក់សាច់ លើឡានក្រុង (មានវីដេអូ) A man broke sloy not to show their genitals to see something truly Hawaiian dealt contact on the bus (video)

តួកគី ៖ បុរសម្នាក់ ត្រូវបាននារីៗលើរថយន្តក្រុងនាំគ្នាដាក់ម្នាក់មួយដៃ ម្នាក់មួយជើង ដោយសារតែរូបគេ បង្ហាញគេខ្មាសឲ្យគេមើល។
តួយ៉ាងតាមរយៈខ្សែវីដេអូឃ្លីប ដែលថតបានដោយកាមេរ៉ាសុវត្តិភាព នៅលើរថយន្តក្រុង បានបង្ហាញឲ្យឃើញថា បុរសម្នាក់ឈរ រាងដូចមិនស្រួល ទំនងជាចង់បៀតបៀនកេរ្តិ៍ខ្មាស ទៅលើនារីម្នាក់ ក្នុងចំណោមហ្វូងនារីៗ ជាច្រើននាក់ទៀត ដែលធ្វើដំណើររួមគ្នានៅលើរថយន្តក្រុង។


ភ្លាមនោះដែរ បុរសដែលជាជនដៃដល់ ក៏ត្រូវបាននារីរងគ្រោះ រួមជាមួយនឹងនារីៗប៉ុន្មាននាក់ទៀត នាំគ្នាស្វាគមន៍ ម្នាក់មួយដៃ ម្នាក់មួយជើង ទះក្បាលបុរសទំនើង បែកស្លុយនោះតែម្តង។ យ៉ាងណាមិញ បើតាមសាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកនោះ បានរៀបរាប់ប្រាប់ថា «នៅពេលដែលនារីរងគ្រោះម្នាក់នោះ បានដឹងថា បុរសស្មោគគ្រោកខាងលើ បានបង្ហាញប្រដាប់ភេទរបស់គាត់ឲ្យនារីរងគ្រោះឃើញ នាងក៏ចាប់ផ្តើមស្រែក ហើយវាយទៅលើរូបគាត់តែម្តង ហើយក្រោយមក ឃើញដូច្នោះនារីៗជាច្រើននាក់ទៀត នៅលើរថយន្តក្រុង ក៏ចូលវាយតបគាត់ផងដែរ» ។
បើតាមប្រភព បានឲ្យដឹងដែរថា បុរសខាងលើមានអាយុ៣៤ឆ្នាំ មិនស្គាល់អត្តសញ្ញាណពិតប្រាកដ ពិតជាបានបង្ហាញ កេរ្តិ៍ខ្មាសរបស់ខ្លួននៅលើរថយន្តក្រុង យ៉ាងពិតប្រាកដមែន។
គួរបញ្ជាក់ដែរថា ហេតុការណ៍នេះកើតឡើង ក្នុងរថយន្តក្រុង ក្នុងតំបន់ Kocaeli ភាគខាងជើង ឈៀងខាងលិច នៃប្រទេសតួកគី។ ដោយឡែក បច្ចុប្បន្ននេះបុរសខាងលើនេះដែរ ក៏ត្រូវបានខាងប៉ូលិស ចាប់ខ្លួន និងឃុំទុក ដើម្បីធ្វើការសាកសួរផងដែរ ៕











Previous
Next Post »