«Daily Mail» របស់អង់គ្លេស កាលពីពេលថ្មីៗកន្លងមកផ្សាយថា អ្នកស្រី Kimberly Hammond អាយុ៤៦ឆ្នាំ បានផឹកស្រាបៀរចំនួន៨កំប៉ុងរហូតស្រវឹង ហើយយកឈើវាយក្បាលប្តី លោក John Hammond អាយុ៤៦ឆ្នាំ ព្រមទាំងវាយទាត់ធាក់ស្ទើរតែសន្លប់ ។ ហេតុការណ៍កើតឡើងកាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ២០១៦ នៅក្រុងបែលហ្វ្រ៊ី រដ្ឋអូហាយយ៉ូ សហរដ្ឋអាមេរិក ។
នៅពេលប៉ូលិសទៅដល់ចំណុចកើតហេតុ ឃើញលោក Hammond រងរបួសនៅលើផ្ទៃមុខ ត្រង់ឆ្អឹងជំនីរ និងក្បាល ។ ប៉ូលិសសើុបអង្កេតដឹងថា ប្រពន្ធវាយប្តីបែបនោះ ព្រោះនាងស្រវឹង និងខឹងមិនព្រមទិញរង្វាន់លើកទឹកចិត្តដល់នាងក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ ។
លោក Hammand បញ្ជាក់ថា ប្រពន្ធយកឈើវាយក្បាលរបស់លោក ព្រមទាំងធាក់ឆ្អឹងជំនីរជាច្រើនដង បណ្តាលឱ្យជាំ ។ ដោយមិនអាចតបតបាន លោកក៏រត់ទៅប្តឹងប៉ូលិស ។
អ្នកស្រី Kimberly Hammond ត្រូវប៉ូលិសចោទប្រកាន់ពីបទបង្ករបួសដល់ប្តី ដូច្នេះហើយឃុំខ្លួនរង់ចាំកាត់ទោស ។ មិនដឹងថា តើលោក Hammond សម្រេចចិត្តលែងប្រពន្ធ ឬយ៉ាងណាទេ ៕
_____________________________________________________________________________________________
ដោយ ៖ ម៉ុក សេង
ConversionConversion EmoticonEmoticon