DOUBLE CLICK ON CODE TO



ជន​ល្មើស​រំលោភ​ក្មេង​ស្រី​អាយុ២​ឆ្នាំ ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ ​៣៥៩ ​ឆ្នាំ Rape offenders 2-year-old girl was sentenced to 359 years in prison

ជន​ល្មើស​ម្នាក់​ដែល​រំលោភ​ក្មេង​ស្រី​អាយុ ២​ឆ្នាំ និង​ សម្លាប់​យាយ​តា​របស់​ជន​រង​គ្រោះ ត្រូវ​តុលាការ​នៅ​​សហរដ្ឋអាមេរិក​សម្រេច​កាត់​ទោស​ដាក់​ពន្ធនាគារ ៣៥៩​ឆ្នាំ។
















កាល​ពី​ខែ ​ឧសភា ឆ្នាំ​ ២០១៣ ជន​ល្មើស​ឈ្មោះ Remorseless Jerry Active អាយុ ២៦ ​ឆ្នាំ បាន​ធ្វើ​សកម្មភាព​រំលោភ​ក្មេង​ស្រី​អាយុ ២​ឆ្នាំ រួច​សម្លាប់​ជីតា​ឈ្មោះ Touch Chea អាយុ ៧១​ឆ្នាំ និង ​លោក​យាយ​ឈ្មោះ Sorn Sreap អាយុ ៧៣​ឆ្នាំ។ សកម្មភាព​នេះ ត្រូវ​ប៉ូលិស​ចាត់​ទុក​ថា ​ជា​រឿង​អាក្រក់​​បំផុត មិន​ធ្លាប់​ឃើញ​ពី​មុន​មក។

ជន​ល្មើស​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ឧក្រិដ្ឋ ១០​ផ្សេង​គ្នា រួម​មាន​ទាំង​មនុស្ស​ឃាត​កម្រិត​ទី​មួយ ការ​ធ្វើ​ទារុណ​កម្ម​ផ្លូវ​ភេទ រំលោភ​អនីតិជន និង​បទ​ល្មើស​ប្លន់​កាល​ពី​ខែ​មេសា។ ប៉ូលិស​ថែម​ទាំង​បញ្ជាក់​ទៀត​ថា ជន​ល្មើស​ធ្លាប់​រំលោភ​លោក​យាយ​វ័យ ៩០​ឆ្នាំ​ម្នាក់​ទៀត។ សរុប​ទោស​ទាំង​អស់ ជន​ល្មើស​ត្រូវ​ជាប់​ពន្ធនាគារ ៣៥៩​ឆ្នាំ។

ជន​ល្មើស​ខាង​លើ​ធ្លាប់​ជាប់​ពន្ធនាគារ​​ច្រើន​ដង​រួម​មក​ហើយ។ រូប​គេ​ទើប​រួច​ពី​ពន្ធនាគារ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ពេល​ប្រព្រឹត្ត​សកម្មភាព​រំលោភ​ក្មេង​ស្រី។ ចៅ​ក្រម Philip Vollanនៃ​តុលាការ​កំពូល​ក្រុង Anchorage រដ្ឋ Alaska បាន​និយាយ​ថា សកម្មភាព​របស់​ជន​ល្មើស​នឹង​បន្សល់​ទុក​ភាព​ភ័យ​ខ្លាច​ដល់​សហគមន៍៕

ចុចអាន៖ មិន​គួរ​ឲ្យ​ជឿ! មួយ​ម៉ឺន​ដុល្លារ​ធ្វើ​ឲ្យ​បុរស​ម្នាក់ដាច់​ចិត្ត​​លក់​សង្សារ​មួយ​យប់
ចុចអាន៖ នារី៣នាក់ ចាប់​រំលោភ​បុរស​ម្នាក់​ប្លន់​យក​មេ​ជីវិត

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Mirror

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng