រូបភាពកូនឆ្កែ
_______________________________________________________________________________
កាលពីថ្មីៗនេះ បុរសម្នាក់ឈ្មោះ James Guy Bull រស់នៅរដ្ឋ Florida
សហរដ្ឋអាមេរិក ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ៥ ឆ្នាំ
ដោយសាររំលោភកូនឆ្កែមួយក្បាលដែលខ្លួនឯងចិញ្ចឹម។
រូបភាព៖ ជនដៃដល់
_______________________________________________________________________________
អ្នកជិតខាងបានប្រទះឃើញលោក Bull
កំពុងរំលោភកូនឆ្កែដែលមានអាយុទើប ៨ ខែ
ប៉ុន្តែភ្លាមៗនោះលោកបានបញ្ឈប់សកម្មភាពនិងលើកខោឡើង
ដោយសារដឹងថាមានគេឃើញ។
ក្រោយមកអ្នកជិតខាងក៏បានប្ដឹងប៉ូលិសឲ្យចាប់ខ្លួនលោកBull
តែម្ដង។
ករណីរំលោភឆ្កែនេះ ត្រូវបានលោក R.J. Larizza
ដែលជាមេធាវីប្រចាំរដ្ឋ Florida ចាត់ទុកថាជារឿងចម្លែក
និងគួរឲ្យខ្មាសអៀនបំផុត។ ពេលនេះបុរសវ័យ ៦២ ឆ្នាំ
ដែលជាអ្នកប្រព្រឹត្តត្រូវទទួលទោស ៥ ឆ្នាំ
បន្ទាប់ពីតុលាការរកឃើញបទល្មើសមួយចំនួន
រួមទាំងបទមជ្ឈិមដែលពាក់ព័ន្ធនឹងសកម្មភាពសិចជាមួយសត្វផងដែរ។
បន្ទាប់ពីកើតហេតុ សុនខរងគ្រោះដោយការរំលោភរបស់ម្ចាស់
ត្រូវបានអង្គការសង្គ្រោះសត្វព្រៃយកទៅចិញ្ចឹមនិងប្ដូរឈ្មោះថ្មី។
ករណីស្រដៀងគ្នាបានកើតឡើងនៅកម្ពុជាកាលពីខែមករា
ដើមឆ្នាំ២០១៤ នេះ។ សន្តិសុខម្នាក់បានលួចរំលោភមេគោគេ
ត្រូវម្ចាស់ទាន់និងប្ដឹងប៉ូលិសឲ្យចាប់ខ្លួន។ ទោះយ៉ាងណា
សន្តិសុខនោះមិនត្រឹមតែមិនជាប់គុកទេ
ថែមទាំងទទួលបានការឧបត្ថម្ភប្រាក់កាសជាច្រើនទៀតផង៕
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ metro
_______________________________________________________________________________
ConversionConversion EmoticonEmoticon