ទារកដែលកើតមិនត្រឹមត្រូវតាមពេលវេលា ដែលគេហៅមិនគ្រប់ខែ តែងតែមានសុខភាពមិនសូវល្អ ហើយពេលខ្លះអាចឈានទៅដល់ការបាត់បង់ជីវិតទៀតផង។ ដូចនេះហើយកាលពីពេលថ្មីៗនេះខាង Samsung បានបង្ហាញនូវបច្ចេកវិទ្យាថ្មី ដែលគេអះអាងថាវាអាចមានសមត្ថភាពធ្វើឲ្យទារកដែលកើតមិនគ្រប់ខែអាចមានសុខភាពល្អដូចទារកដទៃ។
មុខងារថ្មីនេះគឺជាកម្មវិធី (App) មានឈ្មោះថា ” Voice of Life ” ដែលវាមានតួនាទីកត់ត្រានូវចង្វាក់បេះដូង និងសម្លេងរបស់ម្ដាយទារកដែលកើតមិនគ្រប់ខែ រួចវានឹងបញ្ជូនការកត់ត្រាទាំងនោះទៅកាន់ឧបករណ៍បំពង់សម្លេងដែលគេបានបំពាក់ក្នុងកន្លែងសម្រាប់រក្សាទារកដែលកើតមិនគ្រប់ខែ។
អ្នកវិទ្យាសាស្ត្របានពន្យល់ផងដែរថា ទារកដែលកើតមិនគ្រប់ខែគឺត្រូវការចាំបាច់បំផុតនូវសម្លេងរបស់ម្ដាយ ដែលវាជាកត្តាចម្បងដែលធ្វើឲ្យខួរក្បាលរបស់ទារកទាំងនោះអាចលូតលាស់បានត្រឹមត្រូវជាធម្មតា៕
ConversionConversion EmoticonEmoticon