បុរសម្នាក់ឈ្មោះ Jose Alberto ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះ បន្ទាប់ពីរួមភេទជាមួយទីងមោងដែលខ្លួនបានតុបតែងពាក់សក់ គូសមាត់និងដាក់ប្រដាប់ភេទស្រីជ័រសម្រាប់រួមភេទ។
Jose Alberto រស់នៅតំបន់ San Jose de Balcare ក្នុងប្រទេសអាហ្សង់ទីន ត្រូវបានគេដឹងថាស្លាប់ដោយសារតែអ្នកជិតខាងដើរកាត់ផ្ទះរបស់លោក ហើយក៏មានចំហាយក្លិបស្អុយពេកក៏បានទៅប្ដឹងប៉ូលិសនៅតំបន់នោះតែម្ដង។ ពេលប៉ូលិសមកដល់ បានទម្លុះទ្វារផ្ទះចូលទៅមើលក៏ឃើញបុរសរូបនេះដេកស្លាប់នៅជិតនឹងទីងមោងរបស់ខ្លួនដែលតុបតែងជាមនុស្សស្រី។
ប៉ូលិសម្នាក់ដែលបានចូលទៅក្នុងផ្ទះនោះបាននិយាយថា៖ “ពេលខ្ញុំចូលមកដល់ បានឃើញបុរសម្នាក់ដេកស្លាប់នៅជិតទីងមោងមួយ ដែលបានតុបតែងឱ្យដូចទៅនឹងមនុស្សស្រី។ បុរសម្នាក់នោះបានដេកអោបទីងមោងនោះ ដោយប្រដាប់ភេទរបស់គាត់ជាប់ជាមួយទីងមោង។ គ្មានសញ្ញាណាដែលបញ្ជាក់ថាមានហិង្សាកើតឡើងមុនពេលស្លាប់នោះទេ ដូច្នេះខាងយើងបានសន្និដ្ឋានថា បុរសម្នាក់នេះបានស្លាប់ដោយសារតែបានរួមភេទជាមួយទីងមោងរួច”។
អ្នកជិតខាងរបស់ Jose បាននិយាយថា បុរសម្នាក់នេះគឺជាមនុស្សរស់នៅម្នាក់ឯង។ រូបគេមិនមានរបស់ប្រើប្រាស់អ្វីនោះទេ សូម្បីតែទូរសព្ទដៃ។ ចំណែកឯរាល់ថ្ងៃវិញ គេមិនសូវនិយាយស្ដីរកអ្នកណានោះទេ មើលទៅដូចជាឯកាណាស់៕
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ mirror
ប្រភព៖ mirror
_____________________________________________________________________________
ConversionConversion EmoticonEmoticon