តារាសម្ដែង Peypey Dy បាននិយាយប្រាប់ Sabay ថា ខ្លួនបានសាក់នៅលើដងខ្លួនរហូតដល់ទៅ៣កន្លែង ដោយស្នាមសាក់នីមួយៗមានអត្ថន័យផ្សេងៗគ្នា។
ស្នាមសាក់ទាំង៣កន្លែងរបស់ Peypey Dy មិនបានសាក់បង្ហាញពីភាពកាចសាហាវ ឬ រូបចម្លាក់បូរាណណាមួយឡើយ ប៉ុន្តែតារារូបនេះសាក់ជាភាសាអង់គ្លេសនៅកន្លែងផ្សេងៗគ្នា និងអត្ថន័យផ្សេងៗគ្នាដែរ។
===================================================================
ស្នាមសាក់ទី១ លោកបានធ្វើនៅត្រង់ក្រោមកដៃខាងស្ដាំ ដោយសរសេរជាភាសាអង់គ្លេស Freedom ដែលមានន័យជាភាសាខ្មែរ “សេរីភាព”។
ស្នាមសាក់ទី២ នៅត្រង់ខាងដើមដៃខាងឆ្វេង ជាភាសាអង់គ្លេស Be Yourself មានន័យជាភាសាខ្មែរ “ធ្វើអ្វីៗដោយខ្លួនឯង”។
ស្នាមសាក់៣ នៅត្រង់ក ក្រោមត្រចៀកខាងឆ្វេង ដោយសរសេរជាអក្សរ D ដែលសំគាល់ថាជាឈ្មោះរបស់លោកតែម្ដង។
Peypey Dy បានប្រាប់ឲ្យដឹងថា ស្នាមសាក់ទាំង៣កន្លែងខាងលើ លោកបានសាក់បន្ទាប់ពីបញ្ចប់ពីការថតខ្សែភាពយន្តរឿង “ប៉ុបពីទៅហូលីវូដ” រួច។ នេះមិនមែនជាការសាក់ចុងក្រោយរបស់លោកឡើយ តារាដែលផ្ទុះតាមរយៈ Facebook រូបនេះ គ្រោងសាក់កន្លែងផ្សេងៗបន្តទៀត។ នេះបើតាមសាមីខ្លួន៕

អត្ថបទ៖ ខុត សីហា
ConversionConversion EmoticonEmoticon