និស្សិតឈ្មោះ Mohammad Hossain
និស្សិតវ័យ ១៩ឆ្នាំ ឈ្មោះ Mohammad Hossain ត្រូវបានចោទប្រកាន់ថាចាប់ចងនិស្សិតស្រីដែលជាមិត្តរួមថ្នាក់ ប្រើអំពើហិង្សាវាយដំនាងយ៉ាងដំណំ មុនពេលរំលោភនាងនៅក្នុងបន្ទប់របស់ខ្លួននាសកលវិទ្យាល័យ Illinois ទីក្រុង Chicago សហរដ្ឋអាមេរិក។ និស្សិតផ្នែកវិស្វកម្មនេះ បានសារភាពប្រាប់ប៉ូលិសថា ខ្លួនពិតជាចាប់រំលោភនារីរងគ្រោះមែន ប៉ុន្តែរូបគេបានពន្យល់ថាធ្វើបែបនេះ ព្រោះកំពុងត្រាប់តាមឈុតក្នុងខ្សែភាពយន្ត Fifty Shades of Grey។
យុវជន Hossain គឺជានិស្សិតសាកលវិទ្យាល័យឆ្នាំទីមួយ និងជាឯកអគ្គរដ្ឋទូតប្រចាំនៅក្នុងសមាគមនិស្សិតផងដែរ។ បើតាមកាសែត Chicago Tribuner បានបញ្ជាក់ថា នារីរងគ្រោះ ត្រូវ Hossain បង្ខំឲ្យដោះសំលៀកបំពាក់ចេញទាំងអស់ទុកតែឈុតក្នុង បន្ទាប់មកចងដៃជើងជាមួយខ្សែក្រវាត់។ ជំនួយការមេធាវីប្រចាំរដ្ឋឈ្មោះ Sarah Karr បានរៀបរាប់ប្រាប់តុលាការតំបន់ Cook County ថា យុវជននេះបានប្រើក្រវាត់កបិទមាត់ជនរងគ្រោះ និងទាញមួកក្រណាត់មកគ្របភ្នែករបស់នាង មុនពេលបន្តដោះឈុតក្នុងចេញ។
បើទោះបីមានការអង្វរកយ៉ាងណាក៏ដោយ ក៏និស្សិតចិត្តឃោរឃៅនៅតែបន្តវាយធ្វើបាបនាង និងរំលោភនាងរហូតបានសម្រេច។ បន្ទាប់ពីហេតុការណ៍កើតឡើង នារីរងគ្រោះបានរត់ចេញពីបន្ទប់ស្នាក់នៅរបស់និស្សិតប្រុសនោះ និងប្ដឹងប៉ូលិសឲ្យចាប់ខ្លួនជនល្មើស។ យ៉ាងណាក្ដី មេធាវីរបស់ជនល្មើសបានបញ្ជាក់ថានេះគឺការព្រមព្រៀងគ្នា មិនជារឿងចាប់រំលោភឡើយ។
ឈុតនៅក្នុងរឿង Fifty Shades of Grey
ខ្សែភាពយន្ត “Fifty Shades of Grey” ដឹកនាំសម្ដែងដោយលោក Sam Taylor-Johnson និងដកស្រង់តាមសៀវភៅប្រលោមលោកលក់ដាច់បំផុតមួយនៅឆ្នាំ២០១២ ដែលនិពន្ធដោយ E. L. James ។ “Fifty Shades of Grey” ជាប្រភេទភាពយន្តស្នេហាក្ដៅសាច់ មានឈុតឆាកសកម្មភាពផ្លូវភេទដ៏ស្រើបស្រាល។ យ៉ាងណាមិញ រឿងនេះបានល្បីល្បាញយ៉ាងខ្លាំងទូទាំងពិភពលោក ដោយរកចំណូលបានប្រាក់រាប់រយលានដុល្លារ ក្រោយដាក់បញ្ចាំងតាំងពីថ្ងៃទិវានៃក្ដីស្រលាញ់ ប៉ុន្តែប្រទេសមួយចំនួនបានហាមឃាត់មិនឲ្យមានការដាក់បញ្ចាំងរឿងនេះទេ ព្រោះមានភាពសិចស៊ីខ្លាំងពេក៕
__________________________________________________________________________________
ConversionConversion EmoticonEmoticon