DOUBLE CLICK ON CODE TO



Pisey ​​ក្មេង​កំព្រា​កម្ពុជា​ក្លាយ​ជា​​កីឡាករ​លោត​​ទឹក​ឆ្នើម​របស់​​អាមេរិក នឹង​មក​ដល់​កម្ពុជា​ស្អែក Pisey orphan Cambodia became the best diving in the US will come to Cambodia tomorrow

Jordan Pisey Windle ​ដែល​ជា​កុមារ​កំព្រា​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ​មាន​វាសនា​ទៅ​រស់នៅ​អាមេរិក​តាំង​ពី​អាយុ​២​ខួប និង​​ជា​កីឡាករ​​លោត​​ទឹក​ដ៏​ឆ្នើម​នៅ​អាមេរិក​ផង​នោះ ​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​នេះ វេលា​ម៉ោង​១០​ព្រឹក។
Jordan Pisey

បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក Jerry Windle ដែល​ជា​ឪពុក​ចិញ្ចឹម​របស់ Jordan Pisey ​បាន​ប្រាប់ Sabay ​ថា ​លោក​នឹង​នាំ​កូន​ប្រុស​ចិញ្ចឹម​មក​ដល់​ស្រុក​កំណើត​របស់​គេ (ប្រទេស​កម្ពុជា ) ​នៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​ផ្ដល់​កី្ត​សង្ឃឹម​ដល់​កុមារ​កំព្រា​ឯទៀត។

​លោក Jerry ​បាន​បន្ថែម​ទៀត​ថា​ ការ​មក​កម្ពុជា លោក​ និង Pisey ​នឹង​ស្នាក់​នៅ​រយៈ​ពេល​មួយ​សប្ដាហ៍ ដោយ​តាម​គម្រោង​នឹង​ទៅ​ជួប​ក្មេង​កំព្រា​ជា​ច្រើន ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ក៏​ដូចជា​ផ្ដល់​ឱកាស​ឱ្យ Pisey ​ផ្ទាល់​ ឱ្យ​ស្គាល់​រសជាតិ​នៃ​ស្រុក​កំណើត​របស់​គេ។ Pisey ​នឹង ​សម្តែង​ពី​ការ​​​លោត​ទឹក​ និង​ជួយ​ដល់​អ្នក​​លោត​ទឹក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​វេលា​ម៉ោង​ ព្រឹក។ ក្រៅ​ពី​នេះ​ទៀត​ ពួក​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​សារមន្ទីរ​ទួល​ស្លែង​ និង​វាល​ពិឃាដ​ជើង​ឯក។

សូម​បញ្ជាក់​ដែរ​ថា Jordan Pisey Windle ​ជា​កីឡាករ​​លោត​ទឹក​ដ៏​ឆ្នើម​នៅ​អាមេរិក ដោយ​កាល​ពី​អាយុ​១២​ឆ្នាំ ​រូបគេ​ប្រកួត​ឈ្នះ​ពាន​រង្វាន់​​ថ្នាក់​ជាតិ​សម្រាប់​វិញ្ញាសា​កីឡា​​លោត​ ទឹក​ចម្ងាយ​១០ម៉ែត្រ។ ក្នុង​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត គាត់​ក៏​បាន​ឈ្នះ​មេដាយ​មាស​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​រដ្ឋ​ Arizona និង​មេដាយ​ប្រាក់ និង​ស្ពាន់​ សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ពីរ​ផ្សេង​ទៀត។

Jordan Pisey មាន​ប្រវត្តិ​​ជា​កុមារ​កំព្រា​នៅ​ខេត្ត​ព្រៃវែង​ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​នៅ​ ទីក្រុង​ភ្នំពេញ ក្រោយ​ពេល​ដែល​ឪពុក​ម្តាយ​បង្កើត​របស់​គេ​បាន​ទទួល​មរណភាព។ Jordan ​ត្រូវបាន​ទទួល​យក​ទៅ​ចិញ្ចឹម និង​រស់នៅ​សហរដ្ឋ​អាមេរិក​ តាំងពី​មាន​អាយុ​ត្រឹមតែ​ជិត​២ឆ្នាំ​ប៉ុណ្ណោះ ដោយ​លោក Jerry Windle ​ជា​អ្នក​នាំ​ទៅ ៕
_________________________________________________________________________



Previous
Next Post »