រាជធានីភ្នំពេញ ៖ តារាសម្តែងភេទទីបីនាងប៉ុបពី កាលពីពេល ថ្មីៗ
កន្លងមកបានបញ្ចេញរូបភាពស្រាតបង្ហោះតាមហ្វេសប៊ុក
បន្ទាប់ពីនាងស្ងប់ស្ងាត់រយៈពេលយូរក្នុងពិភពសិល្បៈ ។
ប៉ុបពីបញ្ជាក់ពីមូលហេតុមួយចំនួនដែលនាងសម្រេចបញ្ចេញរូបភាពទាំងនោះជាសាធារណៈ ។
តារាសម្តែងភេទទីបី នាងប៉ុប ពី អះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា រូបភាពទាំងអស់នោះគឺជាចេតនាផ្ទាល់របស់នាង ហើយវាគឺជារូបភាព ពិតៗ មិនមែនជារូបភាពដែលកាត់តឡើយ ។ មូលហេតុដែលនាំឲ្យប៉ុបពីសម្រេចថតរូបភាពបែបសិចស៊ី គឺក្នុងគោលបំណងពញ្ញាក់អារម្មណ៍ទស្សនិកជនឲ្យចាប់អារម្មណ៍លើរូបនាង ខណៈស្ងប់ស្ងាត់ក្នុងពិភពសិល្បៈរយៈពេលជាយូរមក ។
ចំណែករឿង មួយទៀតប៉ុបពីមិនចាត់ទុកជារូបអាសអាភាសឡើយ ពោលគឺនាងថតបែបលក្ខណៈសិល្បៈប៉ុណ្ណោះ ហើយទទួលបានការសរសើរជាងការរិះគន់ពីមហាជន ។ ប៉ុបពីនិយាយថា «ទស្សនិកជនជាច្រើនបានសរសេរលើកសរសើរពីការថែរក្សាដងខ្លួនរបស់នាង ខ្ញុំដូចជាស្រីពីធម្មជាតិ បន្ទាប់ពីនាងខ្ញុំបានបង្ហោះរូបទាំងនោះរួចមក» ។
ដោយឡែក ចំណុចពិសេសជាងគេនោះគឺប៉ុបពីមានបំណងចង់បង្ហាញដល់មិត្តប្រុស របស់នាងឲ្យកាន់តែយល់ពីនាងច្បាស់ថា នាងបានកែភេទមកជាមនុស្សស្រីមួយរយភាគរយហើយ ដើម្បីឲ្យមិត្តប្រុសរបស់នាងកុំមានភាពស្ទាក់ស្ទើរក្នុងការទទួលយក រូបនាង ។
ប៉ុបពី អះអាងថា រូបសិចស៊ីទាំងនោះមិនប៉ះពាល់ដល់អារម្មណ៍មិត្តប្រុសឡើយ ផ្ទុយទៅវិញនាងបែរជាទទួលការសរសើរពីមិត្តប្រុសរបស់នាងថា ចេះថែរក្សារូបសម្រស់ឲ្យនៅតែក្មេង ។
ក្នុងនាមជាតារាសម្តែង ភេទទីបីដែលលេចធ្លោជាងគេក្នុងប្រទេសកម្ពុជា ប៉ុបពី ថា នាងត្រូវតែធ្វើអ្វីឲ្យមានការនាំមុខ និងជាគំរូដល់តារាភេទទីបីដទៃទៀតក្នុងការថែរក្សាសម្រស់ និងសមត្ថភាពសិល្បៈ ផ្សេងៗ ។
បើទោះបីជាប៉ុបពីអះអាងថា នាងថែសម្រស់បានល្អក្តី ប៉ុន្តែនាងនៅមិនទាន់ទទួលបានលទ្ធផលល្អនៅឡើយទេក្នុងអាជីពសិល្បៈ ដោយសារតែនាងស្ងប់ស្ងាត់ស្ទើរគ្រប់ផ្នែកក្នុងអាជីពរបស់នាង ។
បន្ទាប់ ពីចូលរួមសម្តែងចុងក្រោយក្នុងភាពយន្តរឿង «ប៉ុបពីទៅហូលីវូដ» រួចមក ប៉ុបពីនៅមិនទាន់ទទួលបានការទាក់ទងឱ្យចូលរួមសម្តែងជាថ្មីពី ម្ចាស់ផលិតកម្មណាមួយនៅឡើយទេ ។ ប៉ុបពី និយាយថា «ក្នុងអាជីពសិល្បៈនាពេលបច្ចុប្បន្ននេះនាងខ្ញុំមិនសល់អ្វីជា ដុំកំភួនឡើយ ប៉ុន្តែនាងខ្ញុំបានការងារខាងក្រៅដែលអាចឲ្យនាងខ្ញុំមានឱកាសក្នុង ការចំណាយទៅលើការថែរក្សានូវរូបសម្រស់របស់នាងខ្ញុំ ខណៈពេលដែលនាងខ្ញុំបានចំណាយខ្ទង់ម៉ឺនដុល្លារ ក្នុងការកែភេទនាពេលកន្លងមក» ៕
ប្រភព ៖
កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ នាងប៉ុបពី ហាក់ដូចជាមានចេតនាចង់ ដុតកម្លោចអារម្មណ៍ប្រុសៗ និងចង់បង្ហាញថា នាង ពិតជាមានអ្វីៗ មិនចាញ់នារី ផ្សេងៗទៀតឡើយ ទោះបីជាខ្លួន បានកែ ភេទក្តី អស់ទំហំទឹកប្រាក់ជាង ១ម៉ឺនដុល្លារនោះ ។
ជាមួយនឹង រាងដ៏សិចស៊ី ប៉ុបពី ថ្មីៗបានធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍សារជាថ្មីម្តងទៀត ក្រោយបង្ហោះសារ «សុំ Post រូបមួយទៀត ឈប់ហើយ!» អមរូបភាពដ៏សិចស៊ី ដែលជារូបភាពអាក្រាតកាយនោះ។
រូបភាព ដែលប៉ុបពីបង្ហោះនោះគឺ ឈរមុខកញ្ចក់ថតខ្លួនឯង ដោយសក់បិទបាំងដើមទ្រូង ទាំងគ្មានសាច់ក្រណាត់បន្តិចសោះ ហើយល្វែងក្រោមវិញ គឺត្រឹមតែលីអូប៉ុនបាតដៃបិទបាំងប្រអប់លេខ ដែលបានកែផ្គាប់ចិត្ត មិត្តប្រុស របស់ខ្លួន ៕

ConversionConversion EmoticonEmoticon