ដោយសារតែចំនួនអ្នកប្រើប្រាស់នាឡិកាវៃឆ្លាត (Smartwatch) ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ដូចនេះខាង Google ក៏បានរួមសហការជាមួយ Pebble ក្នុងការផលិត Smartwatch លើកដំបូង និងមានតម្លៃទាបត្រឹមតែ ៥០ដុល្លារ។
Smartwatch ដំបូងរបស់គេនេះ គឺមានម៉ូដែល MODE ដែលត្រូវបានផលិតមកជាមួយរូបរាងដ៏ទាក់ទាញ ហើយប្លែកត្រង់ខ្សែរបស់វា ដោយអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការផ្លាស់ប្ដូរ។ លើសពីនេះគឺវាដំណើរការដើរប្រព័ន្ធប្រតិបត្តិការ Android ប៉ុន្តែចំពោះលក្ខណៈសម្បត្តិផ្សេងទៀត ខាង Google មិនទាន់បានបង្ហាញឲ្យដឹងនោះទេ។
ជាមួយគ្នានេះដែរ Google បានបង្ហើបឲ្យដឹងថា Smartwatch ប្រភេទនេះ និងមានវត្តមានលើទីផ្សារនាពេលឆាប់ៗខាងមុខ ជាមួយតម្លៃ ៥០ដុល្លារ សម្រាប់ម៉ូដែលខ្សែប្លាស្ទិក និងតម្លៃ ៦០ដុល្លារសម្រាប់ម៉ូដែលខ្សែស្បែក៕
ConversionConversion EmoticonEmoticon