បរទេស៖ មានស្រីស្អាតម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើល ពេលឃើញសម្រស់ និងរូបរាងរបស់នាងស្អាតដូចជា តុក្កតាបាប៊ីបេះបិទ។
នាង Kina Shen ជានារីវ័យក្មេងម្នាក់ ដែលទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញក្នុងអនឡាញ ដោយសារតែមុខមាត់របស់នាង ដូចជាតុក្កតាពេក។
កំណត់ហេតុខ្មែរឡូត៖
យ៉ាងណាមិញ ក៏មាននារីម្នាក់ មានមុខមាត់ដូចជាតុក្តតា ដែលរូបនាងមានឈ្មោះថា Valeria Lukyanova អាយុ ៣០ឆ្នាំ ដែលត្រូវបានគេ ដាក់ងារថាជា មនុស្សបាប៊ី និងជាម្ចាស់ ពានរង្វាន់ បរវកញ្ញាមក្កុដពេជ្រ នៃការប្រជែង សម្រស់ពិភពលោក (Miss Diamond Crown Of The World beauty contest) បានក្លាយទៅជា អ្នកថតរូបមួយរូប នាំមុខនៅតាម បណ្តាសារព័ត៌មាន ផ្សេងៗ របស់រុស្ស៊ីផងដែរ។
ថ្មីនេះ នាង Valeria ក៏បានបង្អួតរាងរបស់ខ្លួន តាមរយៈរូបថត ជាច្រើនប៉ុស្តិ៍ នៅក្នុងសួនធម្មជាតិ មួយកន្លែង ដែលមើល ទៅរូបរាង និងមុខមាត់របស់នាង ពិតជាដូចទៅនឹង តុក្កតាបាប៊ី ពិតមែន។ យ៉ាងណាមិញ មនុស្សបាប៊ីរូបនេះ បានឲ្យដឹងថា រូបថតទាំងអស់នោះ គឺថតដោយមិត្តភក្តិ របស់នាងម្នាក់ ហើយនាងក៏បាន ទទួលស្គាល់ផងដែរថា រូបភាពទាំងនោះ ពិតជាទទួលបាន នូវការកែច្នៃ ដោយប្រើប្រាស់ កម្មវិធីច្នៃរូបថត Adobe Photoshop តិចតួច ដើម្បីធ្វើការ កែសម្រួលពណ៌ និងធ្វើឲ្យស្បែកម៉ដ្ឋ ជាងធម្មតា តែប៉ុណ្ណោះ ព្រោះវាបានថតដោយ កាម៉េរ៉ាទូរស័ព្ទ ហាក់មិនសូវមានគុណភាព និងស្រស់ស្អាត ដូចកាម៉េរ៉ា អាជីពនោះទេ៕
ConversionConversion EmoticonEmoticon