រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ៤នាក់ រួមទាំងអ្នកទទួលផលចោរកម្ម ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ប្ញស្សីកែវចាប់ខ្លួន កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០២ មេសា ២០១៦ នេះ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ខណៈកំពុងយកទូរស័ព្ទNចុចពិលមួយគ្រឿងទៅលក់ បន្ទាប់ពីគំរាមប្លន់ពីសិស្សបឋមម្នាក់ ។
ប្រភពឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះសុខ ស៊ីថា អាយុ១៨ឆ្នាំ មានទីលំនៅភូមិគីឡូម៉ែត្រលេខ៦ ២-ឈ្មោះសុពី អាយុ១៩ឆ្នាំ ៣-ឈ្មោះជីវ័ន្ត អាយុ១៨ឆ្នាំ និង៤-ឈ្មោះអៀម ពៅ អាយុ១៧ឆ្នាំ ទាំង៣នាក់នេះ ស្នាក់នៅក្នុងវត្ត រីឯអ្នកទទួលផលចោរកម្មឈ្មោះសម ស៊ីថេន ។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះម៉ាច វិសាល អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦គ២ ។
ប្រភពបន្តថា កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃដដែល ជនសង្ស័យទាំង៤នាក់បានធ្វើសកម្មភាពគំរាមដោយច្របាច់.កក្មេងប្រុសរង គ្រោះយកទូរស័ព្ទដៃម៉ាកNចុចពិល រួចពួកគេគេចខ្លួនអស់ ហើយត្រូវក្មេងប្រុសរូបនោះទៅរៀបរាប់ប្រាប់ឪពុក-ម្តាយ ទើបមានប្តឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួន ។
បន្ទាប់មក ខណៈជនសង្ស័យទាំង៤នាក់ កំពុងយកទូរស័ព្ទទៅលក់ឱ្យអ្នកទទួលផលក្នុងតម្លៃ២ម៉ឺនរៀលនោះ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់ទាំងអស់តែម្តង ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ទាក់ទងនឹងករណីខាងលើនេះដែរ យុវជនពីរនាក់បងប្អូនបង្កើត ត្រូវបានប្រជាពលរដ្ឋ ចាប់ខ្លួនប្រគល់អោយ នគរប៉ុស្តិ៍ទន្លេបាសាក់ ក្នុងករណីលួចទូរស័ព្ទជនបរទេស ក្នុងហាងចិនម៉ាម៉ាវង់ ស្ថិតនៅតាមផ្លូវ៣០៨ ក្រុម៣២ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន បានបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ ថាន់ សុខជា ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅត្រូវបង ប្រុសជនសង្ស័យទី២មានឈ្មោះ ថាន់ សុខចិន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយបងប្រុស។
តាមការសារភារពរបស់ឈ្មោះ ថាន់ សុខជា បាននិយាយថា ខ្លួនបានជិះម៉ូតូឌុបប្អូនប្រុស បានជិះម៉ូតូចេញពីផ្ទះ ក្នុងបំណងដើរលេងទេ តែមកដល់មុខហាងម្ហូបចិន ម៉ាវង់ ក៏ឃើញជនបរទេស មានស្រីប្រុសកំពុងផឹកស៊ី ក្នុងហាងចិននោះ បែកគំនិត ចង់បានទូរស័ព្ទដែលឃើញទុកចោលលើ តុ ខ្លួនក៏បានប្រាប់អោយ ប្អូនប្រុសចុះពីលើម៉ូតូ ដើរចូលទៅក្នុងហាង ឆ្លៀតឱកាសពេលជនបរទេស ទាំងនោះភ្លេចខ្លួន ក៏លូកយកទូរស័ព្ទមួយគ្រឿង រត់ចេញមករកបងដែលរង់ចាំនៅក្រៅ ប៉ុន្តែចៃដន្យត្រូវម្ចាស់ឃើញទាន់ ស្រែកផ្អើលឆោឡោឡើង ហើយដេញចាប់បានទាំង២នាកើបងប្អូន រួចប្រគល់អោយសមត្ថកិច្ចតែម្ដង ។
បច្ចុប្បន្នទាំងបងទាំងប្អូន ត្រូវបាននគរបាល ខណ្ឌចំការមន កសាងសំណុំឯកសារ ដើម្បីចាត់បញ្ជូនទៅតុលាការ ផ្តន្ទាទោស តាមផ្លូវច្បាប់៕
ConversionConversion EmoticonEmoticon