អ្នកប្រើប្រាស់ទូរសព្ទ iPhone ភាគច្រើនប្រហែលមិនបានចាប់អារម្មណ៍ពីមុខងារដ៏ពិសេសមួយលើទូរសព្ទ iPhone ដែលធ្វើឲ្យបទពិសោធន៍នៃការស្ដាប់ចម្រៀងកាន់តែប្រសើរជាងមុន។
ពេលដំណើរការមុខងារនេះ វានឹងចាប់ផ្ដើមវិភាគលើសំឡេងនៃបទចម្រៀងដែលមានក្នុងទូរសព្ទ ដោយពិនិត្យមើលកម្រិតសំឡេងបទនីមួយៗ ឲ្យស្ថិតនៅកម្រិតស្មើគ្នា។ មុខងារនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកចូលចិត្តស្ដាប់បទចម្រៀង៕
មុខងារនោះគឺ Sound Check ដែលវាមានទីតាំងស្ថិតនៅក្នុង Settings → Music → Sound Check។ មុខងារនេះជួយដោះស្រាយបញ្ហានៃការបញ្ចេញសំឡេងរបស់បទចម្រៀង ដោយសារតែបទចម្រៀងខ្លះមានសំឡេងឮខ្លាំង និងបទខ្លះទៀតមានសំឡេងខ្សោយជាដើម។
ពេលដំណើរការមុខងារនេះ វានឹងចាប់ផ្ដើមវិភាគលើសំឡេងនៃបទចម្រៀងដែលមានក្នុងទូរសព្ទ ដោយពិនិត្យមើលកម្រិតសំឡេងបទនីមួយៗ ឲ្យស្ថិតនៅកម្រិតស្មើគ្នា។ មុខងារនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកចូលចិត្តស្ដាប់បទចម្រៀង៕
ប្រែសម្រួល៖ ហៃ សុខហេង
ប្រភព៖ Apple
ប្រភព៖ Apple
ConversionConversion EmoticonEmoticon