DOUBLE CLICK ON CODE TO



រូបថតមួយសន្លឹកសោះ ធ្វើឲ្យCL បាក់មុខ និងត្រូវគេមើលងាយដល់ម្លឹង!

កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី ប្រចាំក្រុម2NE1 នាងCL ដែលធ្លាប់តែគេ កោតសរសើរ ស្រឡាញ់ និងគាំទ្រ បែរជាកាលពីប៉ុន្មានថ្ងៃ នាងត្រូវគេដៀលចំៗ ដោយសារតែរូបថតមួយសន្លឹក។
កាលពីថ្មីៗនេះដែរ នាងCL បានបង្ហោះរូបថត និងសរសេរសារថា +Paehcsiklat+ ចូលទៅក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម។ ចំពោះរូបថតថតនោះ នាងបានស្លៀកជារ៉ូបស្បែកខ្លីយ៉ាងខ្លាំង និងខ្សែ.ក បែបម៉ូតច្រវ៉ាក់ ជាមួយនឹងកាយវិការសិចស៊ី មិនធ្លាប់ឃើញពីមុនមក។ 
ប៉ុន្តែគួរឲ្យសោកស្តាយ រូបថតស៊ិចស៊ីមួយសន្លឹករបស់នាង គឺមិនត្រូវបានគេសរសើរថា ឡូយអ្វីនោះទេ បែរជាមានមតិភាគច្រើនបានរិះគន់លើនាងទៅវិញ លើស្ទាយលេងខ្លួនប្លែកៗ បែបអាក្រក់របស់នាង ហើយថែមមានទាំងអ្នកខ្លះបានយល់ថា ស្ទីលរបស់នាងបែបនេះ ពិតជាកខ្វក់ មិនសមរម្យទាល់តែសោះ។ ហើយក៏មានអ្នកគាំទ្រមួយចំនួនប៉ុណ្ណោះ បានសរសើរលើរូបថតមួយនេះ៕



តារាចម្រៀងស្រីកូរ៉េ CL
=====================================================================
ប្រភព ៖ Koreaboo 
ចំណាប់អារម្មណ៍របស់ខ្មែរឡូត៖
យ៉ាងណាមិញ កាលពីខែមុន នាងCL បាននិយាយជាសាធារណៈថា នាងនឹងចេញបទចម្រៀងនៅអាមេរិក ឆាប់ៗនេះ។ ឆ្លើយតបនឹងការប្រកាសគម្រោងចេញ បទចម្រៀងឲ្យនាង CL នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥កន្លងទៅ ឥឡួវនេះផលិតកម្មរបស់នាង YG Entertainment បានប្រាប់ពីដំណើរការថ្មីៗ នៃគម្រោងមួយនេះហើយ។ កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅថ្មីៗនេះ ផលិតកម្ម YG Entertainment ជាដំបូលជ្រកកោនរបស់នាង CL សមាជិកក្រុមចម្រៀងនារី កូរ៉េដ៏ល្បីល្បាញ 2NE1 បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះនាងកំពុងស្ថិតនៅអាមេរិកនៅឡើយ។ គេបានបន្ថែមទៀតថា នាងកំពុងធ្វើការជាមួយ Scooter Braun និងក្រុមការងាររបស់ពួកគេទាំងមូល ក្នុងការៀបចំចេញអាល់ប៊ុមថ្មី។ មិនតែប៉ុណ្ណោះ ចំណងជើងបទចម្រៀង ក៏ដូចជាការថត MV ក៏ត្រូវបានឲ្យដឹងថា បានរួចរាល់អស់ហើយផងដែរ។
នាង CL ត្រូវបានគេកំណត់ថា នឹងចេញអាល់ប៊ុមនៅអាមេរិក កាលពីឆ្នាំមុន ប៉ុន្តែអ្វីៗត្រូវបានពន្យារពេល។ ក្រោយមក កាលពីចុងឆ្នាំកន្លងទៅនេះ នាងបានចេញបទ ចម្រៀងទោល Hello Bitches ជំនួសឲ្យការចេញអាល់ប៊ុមទាំងមូលទៅវិញ៕
ហើយមិនតែប៉ុណ្ណោះ នាង CL ក៏បានធ្វើឲ្យអ្នកគាំទ្រ ផ្អើលពេលរូបនាង បង្ហាញមុខមាត់របស់ប្អូនស្រីបង្កើតរបស់នាង។ នាងCL បានបង្ហោះរូបថតមួយសន្លឹក ប្អូនស្រី ឈ្មោះ Lee Ha Rin ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ដែលរូបនាង ពិតជាស្រស់ស្អាត មិនចាញ់បងស្រីប៉ុន្មានទេ។
ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម បានស្រឡាំងកាំង ពេលបានឃើញសម្រស់ ប្អូនស្រីរបស់ CL ហើយថែមទាំងបញ្ចេញមតិរៀងៗខ្លួនថា៖
"មុខរបស់នាង ដូច CLពាក់កណ្តាល និងដូចនាង Kim Yuna អតីតអ្នកជិះស្គីទឹកកក ពាក់កណ្តាល"
"មិននឹកស្មានថា នាងមន្តស្នេហ៍ បែបនេះសោះ"
" អ្នកទាំងពីរ គឺមិនដូច នាង Kim Tae Hee រឺក៏ដូចក្រុម Girls’ Generation ដែលមានមុខស្អាតៗនោះទេ"
"នាង Lee Ha Rin មិនមានត្របកភ្នែក២ជាន់ពិតមែន តែនាង នៅតែល្អ និងស្រស់ស្អាត សម្រាប់ខ្លួនរបស់នាងផ្ទាល់"
"ពួកគេទាំង២នាក់ មិនចាត់ចូលជាប្រភេទស្រីស្អាតនោះទេ តែពួកគេ ជាប្រភេទមនុស្សស្រី មានមន្តស្នេហ៍យ៉ាងខ្លាំង"
ទន្ទឹមនឹងនេះដែរ នាង CL ក៏បានចេញបទចម្រៀងទោលរបស់ខ្លួន គឺបទ "HELLO BITCHES" ទាំងនៅកូរ៉េ និងអាមេរិកផងដែរ៕

Previous
Next Post »