ការសិក្សាថ្មីមួយបានលើកឡើងថា ប្រដាប់ភេទស្ត្រីត្រូវការដកដង្ហើមដើម្បីរក្សាកម្រិត pH ឲ្យបានល្អ ហើយវាអាចធ្វើឲ្យមានបញ្ហាអ្វីមួយកើតឡើង នៅពេលដែលអ្នកមិនព្រមបញ្ឈប់ការស្លៀកខោទ្រនាប់គេងនៅពេលយប់។
បើយោងតាមការអះអាងរបស់វេជ្ជបណ្ឌិតជាច្រើនរូបបានផ្ដល់អនុសាស្រ្តថា ការគេងមិនស្លៀកពាក់ខោអាវទ្រនាប់នៅពេលយប់ ផ្ដល់អត្ថប្រយោជន៍ជាច្រើនជួយឲ្យយើងមានសុខភាពល្អ។ ហេតុនេះហើយ ក្នុងអំឡុងពេលដែលស្ត្រីស្លៀកខោទ្រនាប់ វានឹងធ្វើឲ្យមានភាពថប់ តឹងណែន និងធ្វើឲ្យផ្នែកនៃតំបន់ឯកជនមានការពិបាកដើម្បីដកដង្ហើម។
បើយោងតាមការអះអាងរបស់វេជ្ជបណ្ឌិតជាច្រើនរូបបានផ្ដល់អនុសាស្រ្តថា ការគេងមិនស្លៀកពាក់ខោអាវទ្រនាប់នៅពេលយប់ ផ្ដល់អត្ថប្រយោជន៍ជាច្រើនជួយឲ្យយើងមានសុខភាពល្អ។ ហេតុនេះហើយ ក្នុងអំឡុងពេលដែលស្ត្រីស្លៀកខោទ្រនាប់ វានឹងធ្វើឲ្យមានភាពថប់ តឹងណែន និងធ្វើឲ្យផ្នែកនៃតំបន់ឯកជនមានការពិបាកដើម្បីដកដង្ហើម។
ដូច្នេះហើយ ការគេងមិនស្លៀកខោទ្រនាប់នៅពេលយប់ គឺជាជម្រើសដ៏ល្អប្រសើរបំផុត ដើម្បីរក្សា និងការពារការឆ្លងមេរោគនៅត្រង់តំបន់ឯកជន។ ការសិក្សាថ្មីចុងក្រោយមួយបានលើកឡើងផងដែរថា បុរសគួរតែជៀសវាងការមិនស្លៀកខោទ្រនាប់នៅពេលគេងយប់ ព្រោះវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់តំបន់ឯកជនរបស់ពួកគេ។
ការពារទ្វារមាសពីការឆ្លងមេរោគ
ការគេងយប់ដោយអាក្រាតកាយ ជួយឲ្យយើងទទួលបានផលប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ស្ត្រីដែលគេងមិនស្លៀកខោអាវទ្រនាប់ ជួយការពារទ្វារមាសមិនឲ្យឆ្លងមេរោគ, និងផ្តល់ភាពងាយស្រួលដល់ទ្វារមាសក្នុងការដង្ហើម។
មិនឲ្យរមាស់ទ្វារមាស
ប្រសិនបើទ្វារមាសរបស់អ្នករមាស់ អ្នកអាចសាកល្បងគេងដោយមិនស្លៀកខោទ្រនាប់ វានឹងធ្វើឲ្យប្រដាប់ភេទរបស់អ្នកស្ងួតល្អ និងជួយកម្ចាត់បាក់តេរីត្រង់តំបន់ឯកជនបានទាំងស្រុង ហើយអ្នកក៏អស់កង្វល់ជាមួយនឹងការរមាស់ត្រង់ប្រដាប់ភេទទៀតដែរ។
វាការពាជំងឺរលាកប្រព័ន្ធតម្រងនោម
ដើម្បីទប់ស្កាត់ការកើតជំងឺរលាកប្រព័ន្ធតម្រងនោម អ្នកគួរតែគេងមិនស្លៀកខោទ្រនាប់នៅពេលយប់។ ការសិក្សាបានបង្ហាញថា ការស្លៀកខោទ្រនាប់ ២៤ ម៉ោង វាអាចបណ្ដាលឲ្យឆ្លងមេរោគក្នុងបង្ហូរនោម ដែលជាមូលហេតុនៃការកើតជំងឺរលាកប្រព័ន្ធតម្រងនោមនេះ។
វាកាពារកុំឲ្យមានក្លិនមិនល្អ
ប្រសិនបើតំបន់ឯកជនរបស់មានក្លិនអាក្រក់មិនល្អ វាប្រហែលមកពីដោយសារតែកំណើននៃបាក់តេរីនៅក្នុងទ្វារមាស។ ដើម្បីបង្កាក្លិនអាក្រក់នេះ អ្នកមិនត្រូវគេងស្លៀកខោទ្រនាប់ជាដាច់ខាត នេះគឺជាដំដោះស្រាយដ៏ល្អប្រសើរបំផុតសម្រាប់អ្នក។
វាការពារពីការកើតកន្ទួល និងជំងឺបូស
អ្នកអាចការពារពីបញ្ហាទាំងនេះបាន ដោយគ្រាន់តែគេងមិនស្លៀកខោទ្រនាប់។ បញ្ហាកើតជំងឺកបូស,កន្ទួលរមាស់វាកើតឡើងដោយសារតែ មិនបានទទួលខ្យល់គ្រប់គ្រាន់ក្នុងការដកដង្ហើមនូវត្រង់ប្រដាប់ភេទ។
ការពារពីការងាប់លិង្គ
បុរសដែលគេងមិនស្លៀកខោទ្រនាប់ វាអាចជួយទប់ស្ដាត់ពីការងាប់លិង្គ។ តែចំពោះបុរសដែលចូលចិត្តស្លៀកពាក់រឹតតឹងណែនពេកពេញមួយថ្ងៃ គឺប្រឈមមុខខ្ពស់នាំឲ្យកើតមានបញ្ហានេះដល់អ្នក។ សូមព្យាយាមធ្វើការអនុវត្តឲ្យបានគ្រប់គ្នា ដើម្បីទទួលអត្ថប្រយោជន៍ល្អជាច្រើនដល់សុខភាពរបស់អ្នក៕
ដោយ៖ Ah mouy
ប្រភព៖ boldsky
ConversionConversion EmoticonEmoticon