ភ្នំពេញ៖ តារាចម្រៀងសំនៀងពិរោះ សម្លេងស្រួយស្រេស ដូចរ៉ៃមាស គឺ អ្នកនាង ម៉េង កែវពេជ្រចិន្ដា ដែលតែងចូលរួម យ៉ាងសកម្ម នៅក្នុងការគិតគូដល់សុខភាព ជីវភាព និង អនាគត់របស់កុមារ និងមនុស្សចាស់ជរាកម្ពុជា បើទោះបីជាអ្នកនាង កំពុងមានបញ្ហាសុខភាពខ្លួនឯងក្ដី ក៏ប៉ុន្តែអ្នកនាងនៅតែនឹកគិតពីសុខទុករបស់កុមារកម្ពុជាជានិច្ច។
យោងតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់អ្នកនាងម៉េង កែវពេជ្រចិន្ដា បានសរសេរកាលពីជាង១០ម៉ោងមុនថា “ហ៊ឺ ខានឈឺដល់ថ្នាក់ហ្នឹងយូរហើយ ! ថ្ងៃនេះញ៉ាំអាហារខុស ព្យួរសេរ៉ូមបានសម្រេចតែម្តង តែមិនថ្វីនៅមិនចុះចាញ់ទេ តស៊ូជានិច្ច”។
នៅក្នុងន័យនោះដដែលអ្នកនាងបានបន្តថា “មិនអាចអោយខកខានការសម្តែង ក្នុងកម្មវិធីមនុស្សធម៌នាថ្ងៃ 8ឧសភាខាងមុខនេះឡើយ ព្រោះជារឿងសំខាន់ណាស់ សំខាន់សំរាប់កុមារកម្ពុជាទាំងមូល និងសំខាន់សំរាប់ទាំងអស់គ្នា ហើយឈុតក៍ត្រៀមរួចហើយដែរ ហាហា អគុណបងប្រុសបងស្រីទាំងអស់របស់អូន អគុណលោកវិជ្ជបណ្ឌិត អគុណបងប្អូនហ្វែនទាំងអស់ពីចម្ងាយ”៕
______________________________________________________________________________
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
ConversionConversion EmoticonEmoticon