DOUBLE CLICK ON CODE TO



Pochettino ថា​ការ​គាំទ្រ Leicester ជុំវិញ​ពិភពលោក​គឺ​អយុត្តិធម៌​សម្រាប់ Spurs

Mauricio Pochettino បាន​និយាយ​ថា​ការ​គាំទ្រ Leicester City ដែល​ជា​គូប្រជែង​របស់ Spurs ពី​សំណាក់ អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ក្រុម​លោក។

Leicester បាន​លើក​ពានPremier League មុន​រដូវ​កាល​ចំនួន​២​ប្រកួត ជា​ប្រវត្តិសាស្ត្រ​ក្រោយ Tottenham Hotspur ភ្លាត់​ស្នៀត​ស្មើ Chelsea ២-២ នៅ Stamford Bridge បើ​ទោះ​ជា​ពួកគេ​នាំ​មុខ​មុន ២-០ ក៏​ដោយ។

ការ​ខកខាន​ឈ្នះ​ជើងឯក​ដ៏​ធំ​នេះ​ត្រូវ​បាន​លោក Pochettino បក​ស្រាយ​ថា ដោយសារ​ទម្ងន់​នៃ​ការ​គាំទ្រ​លើ Leicester របស់​អ្នក​គាំទ្រ​នានា​ធ្ងន់​ខ្លាំង​ពេក​ហើយ​វា​គឺជា​រឿង​អយុត្តិធម៌​លើ Spurs។

អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​ដដែល​បាន​លើក​ឧទាហរណ៍​ថា សូម្បី​តែ​គ្រូ​បង្វឹក​ជា​ច្រើន ក្នុង ប្រទេស​អង់គ្លេស​នៅ​ពេល​ដែល Spurs និង Leicester កំពុង​ប្រដេញ​ពិន្ទុ​គ្នា បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ថា​ពួកគេ ចង់​ឃើញ Leicester ក្លាយ​ជា​ជើងឯក។

បុរស​វ័យ​៤៤​ឆ្នាំ​បាន​ថ្លែង​ដូច្នេះ៖”បើ​សិន​ខ្ញុំ​គាំទ្រ Tottenham ហើយ​​យើង​លេង​ទល់​នឹង​ក្រុម​ដែល ប្រជែង​ជើង​ឯក នោះ​ខ្ញុំ​មិន​អាច​ថ្លែង​ដូច​សំដី​អ្នកគាំទ្រ​បាន​ទេ។ ខ្ញុំ​ត្រូវ​តែ​បញ្ចេញ​យោបល់​ជា​លក្ខណៈ​អាជីព។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ថា​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន មនុស្ស​ដែល​នៅ​ក្នុង​ពិភព​បាល់ទាត់ មិន​បាន​ធ្វើ​ខ្លួន​ឲ្យ​​ជា​បុគ្គល​ឯករាជ្យ​​ឡើយ”៕




____________________________________________________________________________
ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal




Previous
Next Post »