ជនល្មើស ឈ្មោះ Cirilo Castillo
បុរសវ័យ ៤៥ឆ្នាំ ឈ្មោះ Cirilo Castillo ធ្លាប់ត្រូវប៉ូលិសចាប់ខ្លួន ពីរលើករួមមកហើយ ដោយសារប្រព្រឹត្តបទល្មើសរំលោភមេសេះក្នុងក្រោល។ កាលពីខែមិថុនា ឆ្នាំ២០១៣ លោក Castillo ត្រូវប៉ូលិសចាប់ខ្លួនលើកទីមួយ បន្ទាប់ពីព្យាយាមរំលោភមេសេះមួយក្បាលឈ្មោះ Nadia។
រំលងបានពីរខែ ពោលគឺនៅក្នុងខែកញ្ញា ឆ្នាំ២០១៣ លោក Castillo ត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល ៥ឆ្នាំ បន្ទាប់ពីប្រព្រឹត្តអំពើមិនគប្បីទៅលើមេសេះមួយក្បាលទៀតឈ្មោះ India នៅក្រោលដដែល។
ចំណែកបទល្មើសចុងក្រោយ និងត្រូវចាប់ខ្លួនលើកទីបីនេះ បានកើតឡើងក្រោយម្ចាស់សេះប្រទះឃើញជនល្មើសរូបនេះរងរបួសនៅនឹងកន្លែង ក្នុងក្រុង Edinburg រដ្ឋ Texas សហរដ្ឋអាមេរិក។ ជនល្មើសឈ្មោះ Castillo ដែលកំពុងរស់នៅក្នុងរដ្ឋ Texas ត្រូវប៉ូលិសព្រមានឲ្យនៅឆ្ងាយពីក្រោលសេះ បន្ទាប់ពីប្រព្រឹត្តបទល្មើសពីលើកមុន។ ទោះយ៉ាងណា ស្ត្រីដែលជាម្ចាស់សេះ បានប្រទះឃើញលោក Castillo នៅក្រោលសេះរបស់ខ្លួនជាថ្មី ដោយមានទាំងរបួសជាប់ខ្លួនផង។
ជនល្មើសរូបនេះ បានប្រកែកចំពោះការចោទប្រកាន់ ដោយនិយាយប្រាប់ម្ចាស់សេះ និងក្រុមអ្នកស៊ើបអង្កេតថា លោកត្រូវបានឡានបុក រួចក៏ចូលជ្រកនៅក្នុងក្រោលនេះតែម្ដង។ យ៉ាងណាក្ដី ក្រុមអ្នកស៊ើបអង្កេត ជឿជាក់ថាលោក Castillo ត្រូវមេសេះធាក់ ពេលកំពុងប្រព្រឹត្តបទល្មើស។ ប្រសិនបើរកឃើញកំហុសជាថ្មីម្ដងទៀត ជនល្មើសរូបនេះនឹងត្រូវកាត់ទោសដាក់ពន្ធនាគារ ១៨០ថ្ងៃ ឬពិន័យជាប្រាក់ ២០០០ដុល្លារ៕
_________________________________________________________________________
ConversionConversion EmoticonEmoticon