ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០១៦ ម៉ោង ០៩:១៣ (27-03-2016 09:13)
សារព័ត៌មានប្រទេសយេម៉ែន កាលពីពេលថ្មីៗកន្លងមកផ្សាយថា ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ត្រូវអាជ្ញាធរបង្ខំឱ្យរៀបការជាមួយអូដ្ឋញីមួយក្បាល ដែលរូបគេចាប់រំលោភជាច្រើនលើកនៅក្នុងឆ្នាំ២០១៥ ។
ក្មេងប្រុសនោះសារភាពក្រោយពីអូដ្ឋញីផើម និងរលូតកូន ដោយចាត់ទុកថា រូបគេជាឪពុករបស់កូនអូដ្ឋនោះ ព្រោះគេបានរួមរ័កជាមួយមេរបស់វាជាច្រើនលើក ។
លោកម៉ូហាម៉េដ មូឡាក់ អាជ្ញាធរមូលដ្ឋាននិយាយថា ទោះបីជាអ្នកស្រុកមិនជឿថា ក្មេងប្រុសនោះជាឪពុករបស់កូនអូដ្ឋដែលរលូតនោះក៏ដោយ ប៉ុន្តែគេបានរួមរ័កជាមួយអូដ្ឋ ដូច្នេះត្រូវតែទទួលទោស ។
អាជ្ញាធរបានសម្រេចឱ្យក្មេងប្រុសនោះរៀបការជាមួយអូដ្ឋ ដើម្បីកម្ចាត់ចោលគ្រោះចង្រៃដែលមានក្នុងខ្លួន ។ ទោះបីជាគេទទួលទោស និងជាមូលហេតុធ្វើឱ្យក្រុមគ្រួសារអាម៉ាស់ក៏ដោយ ប៉ុន្តែគេពេញចិត្តការសម្រេចរបស់អាជ្ញាធរ ។
នៅពេលរៀបការរួច អូដ្ឋញីមួយក្បាលនោះត្រូវគេសម្លាប់ចោលដើម្បីលុបបំបាត់ភាពអាម៉ាស់ ឯក្រុមគ្រួសារក្មេងប្រុស ត្រូវចេញប្រាក់សំណងចំពោះអូដ្ឋមួយក្បាលនោះ ៕
ConversionConversion EmoticonEmoticon