ថ្ងៃទី៨ ខែឧសភា ត្រូវជាថ្ងៃទិវាអ្នកម្ដាយពិភពលោក ដែលកូនៗភាគច្រើនតែងតែចំណាយពេលវេលានៅក្នុងថ្ងៃនេះដើម្បីនៅក្បែរអ្នកម្ដាយជាទីស្រលាញ់របស់ខ្លួន និងធ្វើអ្វីល្អៗជាមួយអ្នកម្ដាយឲ្យបានច្រើន។
ថ្ងៃទិវាអ្នកម្ដាយពិភពលោកនេះដែរ Sabay សូមរំលឹករឿងខ្លីបែបអប់រំ២រឿងដែលផលិតដោយកូនខ្មែរដែលរៀបរាប់អំពីទឹកចិត្តរបស់ អ្នកម្ដាយ។
រូបភាព ហ្វេសប៊ុក Gong Cha Cambodia)
តោះ…!!! ទស្សនាទាំងអស់គ្នា៖
១. អ្នកម៉ែ ផលិតដោយ Gong Cha’s Team
ជាភាពយន្តខ្លីបែបអប់រំដែលបានបង្ហាញពីជីវភាពលំបាករបស់អ្នកម្ដាយដែលខិតខំធ្វើការទាំងត្រដរដើម្បីចិញ្ចឹមកូនប្រុសម្នាក់ប៉ុន្តែដោយសារមានសម្ពាធពីសង្គមក៏ដូចជាមិត្តភ័ក្ដិជុំវិញខ្លួន ទើបធ្វើឲ្យតួអង្គកូនប្រុសចេះទាមទារសម្ភារៈទំនើបៗដូចមិត្តភ័ក្ដិទាំងដឹងថាម្ដាយខ្លួនគ្មានលទ្ធភាព៕
២. Motherhood ផលិតដោយ G-rise Media
ជាភាពយន្តខ្លីបែបអប់រំដែលបានបង្ហាញពីក្មេងស្រីជំទង់ម្នាក់ដែលមានគំនិតសម្ភារៈនិយម ចូលចិត្តភាពហឺហារចង់បានរបស់របរថ្លៃប្រើប្រាស់ទាំងដែលភ្លេចថាអ្នកម្ដាយរបស់ខ្លួនត្រឹមតែជាអ្នកលក់ដូរបន្តិចបន្តួចតែប៉ុណ្ណោះ៕
អត្ថបទ៖ SAMEDY
ប្រភព៖ Sabay Magz
______________________________________________________________________________
ConversionConversion EmoticonEmoticon