DOUBLE CLICK ON CODE TO



រឿង ១០​យ៉ាង​បុរស​គួរតែធ្វើ ​បើចង់​មិត្តស្រី​មាន​ក្ដីសុខ! | 10 things men should do if you want to have a girlfriend!

តើអ្នក​កំពុង​តែ​សេពគប់​នឹងមនុស្ស​ម្នាក់​មែនទេ? ​អ្នកពិតជា​និយាយថា ​មែន។ ​អ្នកក៏​ឯកភាព​ដែរថា ​ការមាន​ស្នេហា​ជាអារម្មណ៍​មួយអស្ចារ្យ។ ​ប៉ុន្តែ​អារម្មណ៍ស្នេហា​អាចកើត​មានតែ​ចំពោះ​អ្នកដែល​មាន​មនុស្ស​ពិសេស​ក្នុងជីវិត​តែប៉ុណ្ណោះ។ ​ការចេះ​ទទួល​ខុសត្រូវ​លើភាព​វិជ្ជមាន ​និងអវិជ្ជមាន​របស់គ្នា​ទៅវិញ​ទៅមក, ​ធ្វើរឿង​ពិសេសៗ​គ្រប់ពេល ​នោះអ្នក​ទាំងពីរ​នឹងមាន​សុភមង្គល​ខ្លាំងបំផុត។
ប៉ុន្តែ ប្រសិនបើអ្នកកំពុងចាប់ផ្តើមនឹងស្នេហាមួយនេះ ​អ្នកគួរ​ដឹងពី​ជំហ៊ាន​មួយចំនួន ​ដើម្បី​ឈាន​ដល់កម្រិត​ចាស់ទុំ ​និងចេះ​យល់​ចិត្តគ្នា។ ​ជំហ៊ាន​ទាំងនេះ​ ក៏អាច​ជួយថែ​រក្សាស្នេហា​របស់អ្នក​ឲ្យមាន​ក្តីសុខ​យូរអង្វែង​ផងដែរ។


អនុវត្តតាមការណែនាំដូចខាងក្រោម ដើម្បីកុំឲ្យនាងចាកចេញពីអ្នក៖

ច្របូកច្របល់? មិនដឹងថា តើគួរចាត់ទុកមិត្តស្រីរបស់អ្នកជាអ្វី? ​អនុវត្តាម​ជំហ៊ាន​ងាយៗ​ទាំងនេះ ​នឹងធ្វើឲ្យ​ស្រីៗ​ចង់ធ្វើ​ជាមិត្ត​ស្រី​របស់អ្នក​ជារៀង​រហូត។

ចាត់ទុកនាងជាម្ចាស់ក្សត្រី ហើយប្រសិនបើអាច ហៅឈ្មោះនាងថា ជាម្ចាស់ក្សត្រី។

ហេតុអ្វីបានជាអ្នកមិនហ៊ាន? អ្នកអាចធ្វើការសាកល្បងបាន។

កុំភ្លេចឧស្សាហ៍ឲ្យនំសូកូឡាទៅនាងផង

វាជាកាដូដ៏ថោកបំផុត ដែលអ្នកអាចឲ្យទៅមនុស្សស្រីណាក៏បាន។

មនុស្សស្រីចូលចិត្តស្តាប់រឿងនិទាន និងចម្រៀងខ្សឹបមុនពេលគេង

ដូច្នេះ គ្រាន់តែធ្វើវា នោះនាងនឹងនៅក្នុងដៃរបស់អ្នកជារៀងរាល់យប់។

ការពារនាងពីគ្រប់បញ្ហាទាំងអស់

ត្រូវតែចងចាំថា ការជួយសង្គ្រោះ ឬយកនាងចេញពីស្ថានភាពពិបាកណាមួយនឹង​ធ្វើឲ្យ​អ្នក​ក្លាយ​ជាវីរៈបុរស​ក្នុងកែវ​ភ្នែកនាង។

ចាត់ទុកនាងដូចជាកូនរបស់អ្នក ឱបថ្នាក់ថ្នមនាងពេលដែលនាងត្រូវការ

ការឱបថ្នាក់ថ្នមច្រើនពេកអាចធ្វើឲ្យកូនរបស់អ្នកធុញទ្រាន់។ ដូច្នេះអ្នកគួរតែធ្វើវាម្តងម្តាល។

ពេលខ្លះមនុស្សស្រីក៏ចូលចិត្ត ស្លៀកសំលៀកបំពាក់របស់អ្នកដែរ

ដូច្នេះ កុំបញ្ឈប់នាងពីការស្លៀកពាក់ខោអាវរបស់អ្នក។ វិធីនេះអ្នកអាចធ្វើឲ្យនាងមានការឈឺចាប់។

មនុស្សស្រីចូលចិត្តរបស់លេងទន់ៗ

ផ្តល់តុក្កតាជាកាដូដល់នាង ហើយឱបនាងកាន់តែប្រសើរបំផុត។

ជួយធ្វើការងារផ្ទះនាង 

មនុស្សស្រីគ្រប់រូបស្រឡាញ់ពេញចិត្ត នៅពេលមិត្តប្រុសនាងស្ទាបសក់នាង។ ដូច្នេះការសិតសក់ឲ្យនាងជាជម្រើសដ៏ល្អ ដែលធ្វើឲ្យនាងមានអារម្មណ៏ល្អ។ បន្ទាប់ពីធ្វើរឿងទាំងអស់ខាងលើ នាងនឹងក្លាយជារបស់អ្នកអស់មួយជីវិត៕
 _________________________________________________________________ 

ដោយ៖ ដារ៉ា
ប្រភព៖  wittyfeed
Previous
Next Post »