DOUBLE CLICK ON CODE TO



បញ្ហា​លើ​ iPhone គិត​ថា​ពិបាក​ តាមពិត​​ស្រួល​ដោះ​ស្រាយ​ IPhone think hard fact deal

ការ​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone ​រយៈ​ពេល​យូរ​​តែង​ធ្វើ​ឲ្យ​​បញ្ហា​មួយ​ចំនួន​​កើត​ឡើង ប៉ុន្តែ​​​​កុំ​ព្រួយបារម្ភ​ព្រោះ​បញ្ហា​ទាំង​នោះ​​អាច​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​បាន​យ៉ាង​ងាយ។
១. ទូរសព្ទ​គាំង
ក្នុង​ករណី​ខ្លះ​ទូរសព្ទ​ iPhone មិន​ដំណើរ​ការ​​ទោះ​ចុច​ប៊ូតុង​អ្វី​ក៏​ដោយ និយាយ​ឲ្យ​ខ្លី​គឺ​គាំង ។ ដើម្បី​ដោះស្រាយ​បញ្ហា​គឺ​ត្រូវ​ Force Restart ទូរសព្ទ​ដោយ​ចុច​ ប៊ូតុង​ Home និង​ Power ឲ្យ​ជាប់​រយៈ​ពេល​ ១០​វិនាទី។



២. ទូរសព្ទ​បើក​មិន​ចេញ

មូលហេតុ​​មួយ​ដែល​ធ្វើ​ឲ្យ​ទូរសព្ទ​​បើក​មិន​ចេញ​​គឺ​ ដោយ​សារ​ថាមពល​ថ្ម​អស់​រលីង​ ដូច​នេះ​គួរ​សាក​ល្បង​បញ្ចូល​ថ្ម​ឲ្យ​បាន​រយៈ ពេល​ ៣០​នាទី​សិន​ រួច​សឹម​ព្យាយាម​បើក​ទូរសព្ទ​ម្ដង​ទៀត។



៣. សាក​ថ្ម​មិន​ចូល​ ឬ​សាក​យឺត​
ពិនិត្យ​មើល​ខ្សែ​សាក​ និង​ដុំ​សាក​ថ្ម​របស់​អ្នក​ ឬ​សម្អាត​រន្ធ​សម្រាប់​ដោត​សាក​ថ្ម​ទូរសព្ទ​ ព្រោះ​បើ​មាន​​សំណល់​តូចៗ​ជាប់​រន្ធ​ អាច​បណ្ដាល​ឲ្យ​បញ្ចូល​ថ្ម​យឺត។

៤. មិន​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន​
ដំបូង​សាក​ល្បង​ Restart ទូរសព្ទ​ ហើយ​បើ​បញ្ហា​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ទេ​ ចូល​ទៅ​ Reset Network តាម​រយៈ​ Settings> General > Reset  > Reset Network Settings



៥. មិន​អាច​ភ្ជាប់​ទៅ​កាន់​ Wi-Fi
ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ​អាច​សាក​ល្បង​​បំភ្លេច Wi-Fi នោះ​ចោល​ដោយ​ចុច​លើ​ សញ្ញា​អក្សរ​ “i” រួច​ចុច​លើ​ Forget this network បន្ទាប់​ព្យាយាម​ភ្ជាប់​ទៅ​កាន់​ Wi-Fi នោះ​ម្ដង​ទៀត។

៦. មិន​អាច​ដោនឡូដ​កម្ម​វិធី​បាន​

អាច​ដោះស្រាយ​តាម​វិធី​បី​ខាង​ក្រោម៖

@ក្នុង​ Settings ចូល​ទៅ​កាន់​ Wi-Fi រួច​ចុច​លើ​អក្សរ​ “i” បន្ទាប់​មក​ប្ដូរ​លេខ​ DNS ទៅ​ជា​ 8.8.8.8
_____________________________________________________________________________
@ សាក​ល្បង​ Restart ទូរសព្ទ​ ឬ​ចុច​​ផ្អាក​ដំណើរ​ការ​ដោនឡូដ​កម្មវិធី​សិន​ រួច​សឹង​បន្ត​ដំណើរ​ការ​វិញ​

@សាក​ល្បង​ដោន​ឡូដ​នៅ​ពេល​ក្រោយ​ ព្រោះ​អាច​មក​ពី​មាន​អ្នក​ដោនឡូដ​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ​​​​​​​​​​


ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​ប្រភព៖ thegioididong




Previous
Next Post »