DOUBLE CLICK ON CODE TO



Angelina និង​​ឈិនឡុង​ លេច​ធ្លោ​ក្នុង​បញ្ជី​បុគ្គល​គួរ​ឲ្យ​កោត​សរសើរ​ជាង​គេ​លើ​លោក​ Angelina and Jackie Chan dominated the list of individuals worthy of praise than he

ក្នុង​បញ្ជី​ឈ្មោះ​ស្ត្រី​ដែល​​ជា​បុគ្គល​គួរ​ឲ្យ​កោតសរសើរ​ជាង​គេ​លើ​លោក​ ( World’s most admired) តារា​សម្ដែង​អាមេរិក Angelina Jolie​ ឈរ​នៅ​លេខ​១ ស្រប​ពេល​បញ្ជី​ឈ្មោះ​បុរស​​តារា​សម្ដែង​ហុងកុង Jackie Chan ស្ថិត​នៅ​​លេខ​៤។

ការ​ចេញ​ចំណាត់ថ្នាក់​នេះ​កើត​ឡើង​ដោយ​ការ​បោះឆ្នោត​​ពី​បណ្ដា​ប្រទេស​៣០​លើ​ពិភពលោក​ដូច​ជា អាមេរិក អាហ្វ្រិកខាងត្បូង ហ្វីលីពីន ថៃ ចិន អាល្លឺម៉ង់​ ឥណ្ឌូណេស៊ី​ជា​ដើម ដែល​រៀបចំ​ឡើង​ដោយ​​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ YouGov ។


ក្រុមហ៊ុន​ខាងលើ​បាន​​ដាក់​សំនួរ​២​ឲ្យ​ឆ្លើយ ទី១ “​តើ​​អ្នក​គាំទ្រ​​នរណា? (អាច​ជ្រើសរើស​បាន​ច្រើន​អ្នក)” ទី២ “តើ​នរណា​ដែល​គូរ​ឲ្យ​កោតសរសើរ​ជាងគេ?”។ អ្នក​ដែល​មាន​ភាគរយ​ច្រើន​ជាងគេ​គឺ​ស្ថិត​នៅ​កំពូលតារាង១។

ជា​លទ្ធផល​ខាង​ស្ត្រី Angelina Jolie​ ឈរ​លេខ​១ នៅ​ពី​លើ​ម្ចាស់ក្សត្រី​ Queen Elizabeth, អ្នក​ស្រី Hillary Clinton និង​ភរិយា​លោក Obama គឺ Michelle Obama។ ចំណែក​ឯ​ខាង​បុរស​មហាសេដ្ឋី Bill Gates នៅ​លេខ​១ តាម​ពី​ក្រោយ​ដោយ​​ប្រធានាធិបតី​អាមេរិក Barack Obama , ប្រធានាធិបតី​ចិន​Xi Jinping​និង​ Jackie Chan៕

ខាង​ក្រោម​ជា​បញ្ជី​​​ឈ្មោះ​លេខរៀង​​បុគ្គល​ដែល​ជាប់​ក្នុង “ World’s most admired”៖


_______________________________________________________________________________


ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ yougov




Previous
Next Post »