DOUBLE CLICK ON CODE TO



រូប​ថត​ប្លែកៗ​ក្នុង​ថ្ងៃ​​រៀប​​​អា​ពា​ហ៍​ពិ​ពាហ៍​​របស់​កូន​កម្លោះ​​-​​ក្រមុំ​​ Different photos of the wedding day of the marriage groom-bride

គេ​​ហទំព័រ​​ដឹសាន់ របស់​អង់​គ្លេស​បាន​ប្រមូល​ផ្តុំ​​រូប​ថត​​ប្លែក​ៗ​​នៃ​​​ពិធី​រៀប​​អា​ពា​ហ៍​​ពិ​ពាហ៍​​ជា​ច្រើន ។ ​រូប​ថត​ទី​​១-ជារូប​​​ភាព​​របស់​កូន​​​ក្រមុំ​​ម្នាក់​​កំពុង​​លើក​​ក្របួច​​សំពត់​​​វែង ខណៈ​​​​ឡើង​ជណ្តើរ​ ហើយ​​លេច​ចេញ​​កំ​ប៉េះ​គូទ​ ។ ​រូប​ថត​ទី​​២- ​​ជា​រូប​​​ភាព​​របស់​​កូន​កម្លោះ​​-ក្រមុំ​​មួយ​គូ​កំពុង​​ឈរ​ត្រៀម​​​​ថត​រូប​​​ ប៉ុន្តែ​​បែរ​ជា​​មាន​​កូន​​ឆ្កែ​​​ខាំ​​ជាយ​សំ​ពត់​​កូន​ក្រមុំ​​​យ៉ាងវក់​វី​​ ។ ​រូប​ថត​ទី​​៣- ​ខណៈកូន​កម្លោះ​​-ក្រមុំ​​​មួយ​គូ​​កំពុង​​​ល្អូក​ល្អិន​​នឹង​គ្នា​ ស្រាប់​តែ​​មិត្ត​ភក្តិ​​នៅ​ពី​ក្រោយ​​បញ្ចេញ​​រូប​ភាព​​លិទ្ធ​អណ្តាត​ និង​​​លើក​ដៃ​​ជា​សញ្ញា​ថា ​«​អូន​​ស្រឡាញ់​បង​​»​ ។​រូប​​ថត​ទី​​៤- ​រូប​ថត​​របស់កូន​កម្លោះ​-ក្រមុំ​​នៅ​ក្នុង​​រថយន្ត​​ត្រូវ​​មិត្ត​ភក្តិ​​បង្ហាញ​​មុខ​​មាត់​​ចំអក​​លេង​សើច​​នៅ​លើ​​​កញ្ចក់​​រថយន្ត​​ផ្នែក​ខាង​​ក្រៅ ។​​រូប​ថត​ទី​​៥- កូន​កម្លោះ​​-​ក្រមុំ​​កំពុង​​រាំ​ ស្រាប់​តែ​​​​ឈុត​​កូន​​ក្រមុំ​​ខើច​ឡើង​លើ ​បង្ហាញ​​ឱ្យ​​ឃើញ​​​កំប៉េះ​​គូទ ៕





________________________________________________________________________________
ដោយ ៖ ស្រីណា   


Previous
Next Post »