DOUBLE CLICK ON CODE TO



ឆយី និង សុខ សិរីវឌ្ឍនា ខ្វែងគំនិតដាក់គ្នា លើរឿងលែងលះរបស់ លោក ប៉ែន ចំរ៉ុង

ភ្នំពេញៈ រឿងរ៉ាវចម្រូងចម្រាស់ ក្រោយតារាសម្តែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង បានដាក់ពាក្យប្តឹង សុំលែងលះភរិយាឥតខាន់ស្លា អ្នកនាង ភិន សុដាលីស រួចមក គេសង្កេតឃើញថា មានទស្សនិកជនជាច្រើន បានបញ្ចេញមតិផ្ទាល់ខ្លួន រិះគន់ទៅលើស្នេហាមួយ ចំអិនកំពិសរបស់ពួកគេ ។ 

ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
គូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងនិងជាពិធីករ លោក ប៉ែន ចំរ៉ុង បានទទួលរងព្រនង់ នៃការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេង Facebook ក្រោយពីលោកសម្រេចចិត្ត ដាក់ពាក្យប្តឹងលែងលះភរិយា ឥតខាន់ស្លា ដែលមានត្រឹមតែ អេតាស៊ីវិល អ្នកនាង ភិន សុដាលីស ដោយលោកមិនបាន បង្ហាញពីហេតុផល ច្បាស់លាស់ ហើយថែមទាំងគេចវេស មិនបកស្រាយទៀតផង ។

សំឡេងនៃការរិះគន់ យ៉ាងច្រើន បានវាយប្រហារទៅ លើតារាសម្តែងរូបនេះថា ជាបុរសដែល មិនទទួលខុសត្រូវ បោះបង់ចោលភរិយា ទាំងដែលនាងកំពុង តែមានផ្ទៃពោះ នឹងមិនបានធ្វើតាមការសន្យា ដែលលោកធ្លាប់ ប្រកាសកន្លងមក ។
នៅក្នុង Account Facebook មួយដែលមានឈ្មោះថា «Sun SomaLita Page» បានសរសេររិះគន់ ចំៗថា «ពេលទើបស្រលាញ់គឺផ្អែម ហើយតែងតែប្រាប់ ទៅនារីនោះថា ប្រពន្ធសំលាញ់ ហា បងចង់បានកូន អូនគិតម៉េចដែរ? កូនស្រីក៏បានប្រុស ក៏បានឲ្យតែជាកូនយើង… ចាប់ផ្តើមពីនាងលង់ជឿ ពាក្យសម្តីដ៏ផ្អែមល្ហែម របស់បុរសម្នាក់ដែល តែងតែអះអាងថា នឹងធ្វើឲ្យនាងសើច ច្រើនជាងយំនោះ នាងក៏សុខចិត្តរើបង្វិច ចាកចេញពីទីកន្លែងកក់ក្តៅ សុខស្រួលមករស់នៅ ជាមួយមនុស្សដែល ខ្លួនស្រលាញ់……»។
ដោយឡែក Account Facebook មួយផ្សេងទៀត ដែលមានឈ្មោះថា« Ratha Owner »ក៏បានបញ្ចេញសាររិះគន់ ទៅលើតារាប្រុសរូបនេះដែលថា «លេសពេកហើយ ហេតុផលមិនទំនង ឯណាពាក្យសន្យាប្រកាសក្តែងៗមនុស្សទូទៅ ប្រទេសដឹងថា អ្នកឯងនឹងធ្វើឲ្យ នាងមានសេចក្តីសុខ មានសំណាងជាងស្រីដទៃ អ្នកឯងកំពុងបង្ហាញ សន្តានរបស់ខ្លួនហើយ ស្រលាញ់ដំបូងស៊ូឲ្យ ឪពុកគេធាក់ក្បាល ក៏មិនព្រមបាត់បង់ សេ្នហា តែឥឡូវវាថី ????...»។
បើទោះបីជាមាន សារជាច្រើនពីអ្នកលេង Facebook និងទស្សនិកជន បានធ្វើការរិះគន់ យ៉ាងចាស់ដៃ ទៅលើតារាសម្តែង លោក ប៉ែន ចំរ៉ុង យ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់ឃើញ ប្រតិកម្មតបតឫ ចេញមុខបកស្រាយពាក់ព័ន្ធនឹងការរិះគន់ ឫចេញមុខ បកស្រាយជុំវិញ មូលហេតុនៃការដាក់ ពាក្យប្តឹងសុំលែងលះ ភរិយាឡើយ៕






Previous
Next Post »