DOUBLE CLICK ON CODE TO



រឿងរ៉ាវ ៩យ៉ាងរបស់មនុស្សស្រី អាច​ទាញ​យក​ចិត្ត​ប្រុសៗ​បាន

តាមទស្សនៈទូទៅគេជឿថា នៅពេលមនុស្សពីរនាក់ណាត់ជួបគ្នា ច្រើនជាបុរសៗជាអ្នកជ្រើសរើសមនុស្សស្រីខ្លាំងជាងគេ។ មនុស្សស្រីក៏ជាអ្នកជ្រើសរើសផងដែរ ប៉ុន្តែមិនច្រើនដូចជាបុរសៗទេ។ វាដូចជាចំណងភ្ជាប់ទៅនឹងខួរក្បាលរបស់បុរសៗ ដូច្នេះ នេះជាមុខងារតែម្យ៉ាងដែលបុរសៗអាចធ្វើបាន។
បុរសៗជាមនុស្សចូលចិត្តការសម្លឹងមើល។ វាតែងតែកើតឡើងថា បុរសៗមានលក្ខណៈពិសេសចំពោះមនុស្សស្រី ពួកគេពេញចិត្តនឹងណាត់ជួបលើកដំបូង ប៉ុន្តែមិនមែនរហូតទៅទេ។


ជាការពិតណាស់ បើទោះបីជាលក្ខណៈរូបរាងខាងក្រៅជាកត្តាសំខាន់បំផុត ដែលបុរសៗចង់បានពីគូស្នេហ៍របស់ពួកគេ ប៉ុន្តែនៅមានរឿងរ៉ាវជាច្រើនទៀត ដែលធ្វើឲ្យបុរសៗចាប់អារម្មណ៍នឹងមនុស្សស្រី។

ចិត្តវិទ្យានៃភាពទាក់ទាញរបស់មនុស្សប្រុសមិនស្មុគស្មាញពិបាកយល់ទេ។ មានរឿងរ៉ាវមួយចំនួនដែលនឹងបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគាត់ដូចជា អាកប្បកិរិយាផ្សេងទៀតដែលបង្ហាញពីការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលវែង។ ខាងក្រោមនេះជារឿងរ៉ាវ ៩យ៉ាងរបស់មនុស្សស្រីដែលទាក់ទាញចិត្តបុរសៗ៖

១. ប្រភេទរាងកាយទូទៅ
ដូចដែលបានលើកឡើងកន្លងមក លក្ខណៈរូបរាងខាងក្រៅជាភាពទាក់ទាញខ្លាំងបំផុត របស់មនុស្សស្រី។ ហើយកុំបន្ទោសមនុស្សស្រី ដែលបារម្ភពីរាងកាយរបស់ខ្លួននាង នៅពេលដំណាក់កាលជ្រើសរើសគូស្នេហ៍មកដល់ អ្នកនឹងបានដឹង ពីព្រោះបុរសៗផ្តោតខ្លាំងទៅលើរូបរាងខាងក្រៅ។

២. ស្នេហាមានក្តីសុខ និងកើតឡើងដោយឯកឯង
បុរសៗសម្លឹងមើលមនុស្សស្រីដែលតែងតែបារម្ភពីអ្វីដែលត្រឹមត្រូវ និងអ្វីដែលមិនត្រឹមត្រូវ។ ធ្វើរឿងឆ្កួតៗជាមួយគ្នា សើចលឺៗ និងត្រូវតែជាខ្លួនអ្នក។

៣. ភាពឯករាជ្យ
មនុស្សស្រីមិនចូលចិត្តតម្រូវការ មនុស្សដែលតាមតោងស្អិត ហើយវាក៏ដូចគ្នានឹងបុរសដែរ។ បុរសៗចូលចិត្តមនុស្សស្រីដែលមានភាពជឿជាក់ និងមានចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ហើយមានចំណង់តណ្ហាទៅលើពួកគេ។

៤. ទំនុកចិត្ត
បុរសៗចូលចិត្តមនុស្សស្រីដែលដឹងពីអ្វីដែលពួកគេចង់បាន ហើយក៏មិនត្រូវការអ្នករំលឹកពីគុណតម្លៃរបស់នាងដែរ។ មនុស្សស្រីដែលមានទំនុកចិត្ត ដែលគាត់អាចណែនាំឲ្យគ្រួសារ និងមិត្តភក្តិរបស់គាត់បានស្គាល់ អ្នកជាមនុស្សមួយនាក់គត់ ធ្វើឲ្យគាត់មានមោទនភាព។

៥. ជាស្ត្រីគ្រប់លក្ខណ៍
ស្ត្រីគ្រប់លក្ខណ៍មិនមែនមានន័យថា ងាយនឹងទទួលរងការឈឺចាប់ឡើយ។ វាជាការទទួលស្គាល់ភាពជាស្ត្រីរបស់អ្នក។ មនុស្សស្រីដែលមើលទៅស្រស់ស្អាត រឹងមាំ ចេះថែទាំ និងមិនបោកប្រាស់។

៦. បញ្ញា
បញ្ញាជាភាពស្រស់ស្អាតមួយ តែមនុស្សដែលដឹងគ្រប់យ៉ាងជាភាពអវិជ្ជមានដ៏ធំរបស់គេ។ បុរសពេញចិត្តនឹងមនុស្សស្រីដែលគាត់អាចសន្ទនាជាមួយដោយគ្មានការប្រើបញ្ញាមកតទល់។

៧. លើកទឹកចិត្ត
បុរសៗតែងតែត្រូវការ ការលើកទឹកចិត្តពីមនុស្សចំពោះគំនិតរបស់គាត់ ជាពិសេសពីមនុស្សសំខាន់របស់គាត់។ ជួនកាល គាត់ត្រូវការមានអារម្មណ៍ថា គាត់ជាតម្រូវការរបស់នាង។

៨. ផ្តល់សេរីភាព
ផ្តល់ពេលវេលាឲ្យគាត់បានសប្បាយរីករាយជាមួយមិត្តភក្តិ ដូច្នេះគាត់គ្មានអារម្មណ៍ជាប់ឃុំ ហើយគាត់នឹងមិនចង់ទៅណាចោលអ្នក។

៩. សម្របខ្លួនទៅតាមកាលៈទេសៈ
មនុស្សគ្រប់គ្នាចូលចិត្តមនុស្សដែលចេះសម្របខ្លួន ជាពិសេសបុរសៗ។ កុំតែងតែតាមតោងគាត់រហូតពេកទៅបានហើយ៕



________________________________________________________________________________
ដោយ៖ ដារ៉ា
ប្រភព៖ boldsky
Previous
Next Post »