DOUBLE CLICK ON CODE TO



រួមភេទ​រួច​ហើយ ​ដល់​ពេល​ជិត​យក​កូន ទើប​ដឹង​ថា​បុរស​សង្សារ​ជា​ស្រី​ តែ…

Charlotte Urie មិន​ដឹង​ទាល់​តែ​សោះ​ថា​បុរស​ជា​សង្សារ​នាង​ដែល​មាន​សាច់ដុំ ៦ ផ្នត់​រាង​សង្ហា ការ​ពិត​មាន​កំណើត​មក​ជា​ស្រី រហូត​ដល់​ពួកគេ​ជិត​រៀបការ​ត្រៀម​យក​កូន។
នារី​វ័យ ២០ ឆ្នាំ​រូប​នេះ គិត​ថា​នាង​បាន​ជួប​បុរស​ដ៏​ល្អ​ឥត​ខ្ចោះ​ម្នាក់ ប៉ុន្តែ​នាង​រន្ធត់​ចិត្ត​ពេល​ដឹង​រឿង​រ៉ាវ​ពិត​ថា​សង្សារ​ខ្លួន​ Kieran Moloney វ័យ ២៣ ឆ្នាំ កើត​មក​មាន​ធម្មជាតិ​ជា​ស្រី។ អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​គឺ ពេល​នេះ​ចំណង​ស្នេហ៍​ពួកគេ​កាន់​តែ​ខ្លាំង​ជា​មុន​ទៀត និង​គ្រោង​រៀបការ ហើយ​យក​កូន ដោយ​ប្រើ​មេ​ជីវិត​របស់​មិត្ត​ជិតស្និទ្ធ​របស់ Kieran។
Kieran បាន​វះ​កាត់​ប្ដូរ​ភេទ​តាំង​ពី ៧ ឆ្នាំ​មុន​ម្ល៉េះ និង​ហាត់​កាយ​សម្បទា​រហូត​ដល់​មាន​រាង​ស្អាត​ជាង​បុរសៗ​ធម្មតា​ទៀត​ផង។
ស្ត្រី​ជនជាតិ​អង់គ្លេស​និយាយ​ថា “ខ្ញុំ​មិន​ដែល​នឹក​គិត​ពី​រឿង​សម្ងាត់​របស់​គាត់​ឡើយ ប៉ុន្តែ​ពេល​ដែល​គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​ធ្លាប់​ជា​ស្រី ខ្ញុំ​គ្មាន​បញ្ហា​នោះ​ទេ។ ខ្ញុំ​រន្ធត់ ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​គាត់ គឺ​បច្ចុប្បន្នភាព​របស់​គាត់ ហើយ​គាត់​ជា​បុរស​ពិត​ឥលូវ​នេះ។

ឯ Kieran ដើម​កំណើត​នៅ​នូវែលហ្សេឡង់ ហើយ​កំពុង​រស់​នៅ​ទីក្រុង​ឡុងដុង រៀបរាប់​ថា “ពេល​ខ្ញុំ​ជួប​គាត់ [Charlotte] ដំបូង ខ្ញុំ​ត្រូវ​សម្រស់​នាង​ទាក់ទាញ ប៉ុន្តែ​ខ្ញុំ​ភ័យ​ខ្លាច​មិន​ដឹង​ថា​នាង​ប្រតិកម្ម​យ៉ាង​ណា បើ​ដឹង​ថា​ខ្ញុំ​ធ្លាប់​ជា​ស្រី។ ស្រីៗ​ផ្សេងៗ​ទៀត ប្រកាន់​ពេល​ដឹង​ថា​ខ្ញុំ​ជា​នរណា ប៉ុន្តែ​ពេល​ខ្ញុំ​ប្រាប់ Charlotte នាង​ទទួល​យក​ខ្ញុំ​បាន នាង​ពិត​ជា​អស្ចារ្យ​ណាស់”។

បន្ទាប់​ពី​ណាត់​ជួប​គ្នា​បាន​ប៉ុន្មាន​សប្ដាហ៍​រួច​មក ពួកគេ​ចាប់​ផ្ដើម​រួម​ភេទ​ជាមួយ​គ្នា​ជា​លើក​ដំបូង ដោយ​នាង Charlotte ស្ញប់ស្ញែង​នឹង​រាងកាយ​ដ៏​មាំមួន ៦ ផ្នត់​របស់​បុរស​ជា​សង្សារ។ ពីរ​ខែ​ក្រោយ​មក ពួកគេ​បាន​ផ្លាស់​មក​រស់​នៅ​ជាមួយ​គ្នា ត្រៀម​រៀបការ និង​យក​កូន​ជា​ចំណង​ដៃ។
Kieran បាន​បាត់បង់​ព្រហ្មចារី​ជាមួយ​សង្សារ​កាល​ពី​វ័យ ១៤ ឆ្នាំ ហើយ​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​មិន​អស់​អស្ចារ្យ​រំភើប​នឹង​ចំណង់​ស្រើបស្រាល​បែប​នេះ​ទាល់​តែ​សោះ។ អាយុ ១៦ ឆ្នាំ Kieran បាន​វះកាត់​ប្ដូរ​ភេទ​ទៅ​ជា​បុរស៕


Kieran កាល​នៅ​ជា​ក្មេង​ស្រី

ដោយ៖ សុផាត
ប្រភព៖ Mirror



Previous
Next Post »