DOUBLE CLICK ON CODE TO



ហួសចិត្ត! ប្តូរបរិយាកាស រួមភេទពេលបើកឡាន បណ្តាលឲ្យរអិល ធ្លាក់ទឹកបឹង

អូទ្រីស៖ កាលពីពេលកន្លងទៅ មានហេតុការណ៍ដ៏ហួសចិត្ត មួយបានកើតឡើង ដោយមានរថយន្ត១ គ្រឿង រអិលចូលទឹកបឹងក្រោយ ពេលប្តីប្រពន្ធមួយគួចង់ប្តូរបរិយាកាស ទៅរួមភេទនៅក្នុងនោះ។

















រថយន្តដែលរអិលចូលទឹកក្រោយប្តីប្រពន្ធ២នាក់រួមភេទនៅក្នុងនោះ

ប្រភពព័ត៌មានបានឲ្យដឹងថា ពេលប្តីប្រពន្ធទាំងពីរ កំពុងរួមភេទនៅផ្នែកខាងក្រោយ ធ្វើឲ្យរថយន្តបានរអិលចូលទឹកយ៉ាងលឿន ដោយពួកគេមិនអាចបញ្ឈប់រថយន្ត បានទាន់ពេលវេលាឡើយ។ ប្រភពដដែលបន្តថា បុរសជាប្តីគឺមានអាយុ ៤៩ ឆ្នាំ ចំណែកដៃគូរបស់ខ្លួន ដែលមានអាយុ៤២ឆ្នាំ បានរួចផុតពីសេចក្តីស្លាប់ ក្រោយចេញតាមបង្អួចរថយន្ត ហើយហែលទឹកមកកាន់ច្រាំង។
យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យនរណាម្នាក់ រងរបួសអ្វីនោះទេ ហើយភ្លាមៗគេក៏បានហៅក្រុមពន្លត់អគ្គីភ័យ មកជួយស្ទូចយករថយន្តចេញពីក្នុងបឹង Plansee ផងដែរ ស្ថិតនៅក្នុង រដ្ឋ Tyrol នៃប្រទេសអូទ្រីស។

អ្នកនាំពាក្យ ក្រុមពន្លត់អគ្គីភ័យម្នាក់ បានឲ្យដឹងថា រថយន្តដែលត្រាំទឹក ត្រូវបានក្រុមសង្គ្រោះព្យាយាម ស្ទូចចេញយ៉ាងប្រញាប់ប្រញាល់ព្រោះគេខ្លាចវាបំពុល និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននៅទីនោះ តែយ៉ាងណាក៏ដោយ ប្រតិបតិ្តការខាងលើត្រូវចំណាយ ពេលអស់ជាង ៣ម៉ោងឯណោះ៕
សកម្មភាពក្រុមសង្គ្រោះកំពុងចុះហែលទឹក

















រថយន្តក្រោយស្ទូចចេញពីក្នុងបឹង

ប្រភព៖ បរទេស
____________________________________________________________________________


Previous
Next Post »