DOUBLE CLICK ON CODE TO



ចាប់​ខ្លួន​និស្សិត​ម្នាក់​ក្រោយ​មើល​កុន​ក្ដៅ​សាច់ ហើយ​រំលោភ​មិត្ត​រួម​ថ្នាក់​ដូច​ឈុត​ក្នុង​រឿង

និស្សិត​សាកលវិទ្យាល័យ​ម្នាក់ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បន្ទាប់​ពី​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​និស្សិត​ស្រី ​វ័យ១៩​ឆ្នាំ ក្នុង​បំណង​បង្កើត​ឈុត​ដូច​ខ្សែ​ភាពយន្ត​ក្ដៅ​សាច់ Fifty Shades of Grey។ ​



និស្សិត​ឈ្មោះ Mohammad Hossain
និស្សិត​វ័យ ១៩​ឆ្នាំ ឈ្មោះ Mohammad Hossain ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ចាប់​ចង​និស្សិត​ស្រី​ដែល​ជា​មិត្ត​រួម​ថ្នាក់ ប្រើ​អំពើ​ហិង្សា​វាយដំ​នាង​យ៉ាង​ដំណំ មុន​ពេល​រំលោភ​នាង​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​​នា​សកលវិទ្យាល័យ Illinois ទីក្រុង Chicago សហរដ្ឋអាមេរិក។ និស្សិត​ផ្នែក​វិស្វកម្ម​នេះ បាន​សារភាព​ប្រាប់​ប៉ូលិស​ថា ខ្លួន​ពិត​ជា​ចាប់​រំលោភ​​នារី​រងគ្រោះ​មែន ប៉ុន្តែ​រូប​គេ​បាន​ពន្យល់​ថា​ធ្វើ​បែប​នេះ ព្រោះ​កំពុង​ត្រាប់​តាម​ឈុត​ក្នុង​ខ្សែភាពយន្ត Fifty Shades of Grey។ ​​​​​​​​

យុវជន Hossain គឺ​ជា​និស្សិត​សាកលវិទ្យាល័យ​ឆ្នាំ​ទី​មួយ និង​ជា​ឯកអគ្គរដ្ឋទូត​​ប្រចាំ​នៅ​ក្នុង​សមាគម​និស្សិត​ផង​ដែរ។ បើ​តាម​កាសែត Chicago Tribuner បាន​បញ្ជាក់​ថា នារី​រង​គ្រោះ ត្រូវ Hossain បង្ខំ​ឲ្យ​ដោះ​សំលៀក​បំពាក់​ចេញ​ទាំង​អស់​ទុក​តែ​ឈុត​ក្នុង បន្ទាប់​មក​ចង​ដៃ​ជើង​ជាមួយ​ខ្សែ​ក្រវាត់។ ជំនួយការ​មេធាវី​ប្រចាំ​រដ្ឋ​ឈ្មោះ Sarah Karr បាន​រៀបរាប់​ប្រាប់​តុលាការ​តំបន់ Cook County ថា យុវជន​នេះ​បាន​ប្រើ​ក្រវាត់ក​បិទ​មាត់​ជនរងគ្រោះ និង​ទាញ​មួក​ក្រណាត់​មក​គ្រប​ភ្នែក​របស់​នាង មុន​ពេល​បន្ត​ដោះ​ឈុត​ក្នុង​ចេញ។ ​​​

​​​បើ​ទោះ​បី​មាន​ការ​អង្វរ​ក​យ៉ាង​ណា​ក៏​ដោយ ក៏​និស្សិត​ចិត្ត​ឃោរឃៅ​នៅ​តែ​បន្ត​វាយ​​ធ្វើ​បាប​នាង និង​រំលោភ​នាង​រហូត​បាន​សម្រេច។ បន្ទាប់​ពី​ហេតុការណ៍​កើត​ឡើង នារី​រង​គ្រោះ​បាន​រត់​ចេញ​ពី​បន្ទប់​ស្នាក់​នៅ​របស់​និស្សិត​ប្រុស​នោះ និង​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់​ខ្លួន​ជន​ល្មើស។ យ៉ាង​ណា​ក្ដី មេធាវី​របស់​ជន​ល្មើស​បាន​បញ្ជាក់​ថា​នេះ​គឺ​ការ​ព្រមព្រៀង​គ្នា មិន​ជា​រឿង​ចាប់​រំលោភ​ឡើយ។
ឈុត​នៅ​ក្នុង​រឿង Fifty Shades of Grey

ខ្សែ​ភាពយន្ត “Fifty Shades of Grey” ​ដឹកនាំ​សម្ដែង​ដោយ​លោក Sam Taylor-Johnson និង​ដក​​ស្រង់​តា​ម​សៀវភៅ​ប្រលោមលោក​លក់​ដាច់​បំផុត​មួយ​នៅ​ឆ្នាំ​២០១២ ដែល​និពន្ធ​ដោយ E. L. James ។ “Fifty Shades of Grey” ជា​ប្រភេទ​ភាពយន្ត​ស្នេហា​ក្ដៅ​សាច់ ​មាន​ឈុត​ឆាក​សកម្មភាព​ផ្លូវ​ភេទ​ដ៏​ស្រើបស្រាល។ យ៉ាងណាមិញ រឿង​នេះ​បាន​ល្បីល្បាញ​យ៉ាង​ខ្លាំង​ទូទាំង​ពិភពលោក ដោយ​​រក​ចំណូល​បាន​ប្រាក់​រាប់​រយ​លាន​ដុល្លារ ក្រោយ​ដាក់​បញ្ចាំង​តាំង​ពី​​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ដាក់​បញ្ចាំង​រឿង​នេះ​ទេ ព្រោះ​មាន​ភាព​សិចស៊ី​ខ្លាំង​ពេក៕
 __________________________________________________________________________________

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ dailymail





Previous
Next Post »